ព្រៃវែង ក្រចេះ ៖ ក្រុមមការងារពិសេស បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ដោយមានផ្ទុកលើសទម្ងន់ចំនួន៣គ្រឿង ។ នេះបើយោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី០២ ខែកក្កដានេះ ។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម បានចុះបង្ក្រាបយានយន្តធុនធ្ងន់ ដឹកលើសទម្ងន់កម្រិតកំណត់ នៅចំណុច២ទីតាំងផ្សេងគ្នា ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

-នៅផ្លូវជាតិលេខ១១ គ.មលេខ៦០ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានត្រួតពិនិត្យយានយន្តចំនួន៤គ្រឿង ក្នុងនោះផ្ទុកលើសទម្ងន់ចំនួន២គ្រឿង ដោយលើសចំនួន៧តោន និង ១៤តោន ។
-នៅផ្លូវជាតិលេខ៧៣ គ.មលេខ៥៣ ស្រុកឆ្លូង ខេត្តក្រចេះ បានត្រួតពិនិត្យយានយន្តចំនួន ១គ្រឿង ផ្ទុកទម្ងន់សរុប៥៩តោន ដោយលើសទម្ងន់អនុញ្ញាតចំនួន ២៩តោន ៕






ចែករំលែកព័តមាននេះ