ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកនោមផ្អែម​មិនមែន​រឿង​លេងសើច​៖ ប្រយ័ត្ន​សញ្ញា​ស្រេកទឹក​និង​ស្រក​ទម្ងន់​លើ​យុវវ័យ

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ជំងឺ​ទឹកនោមផ្អែម​មិនមែន​ជា​ជំងឺ​កើត​លើ​តែ​មនុស្ស​ចាស់​នោះ​ឡើយ​។ ជាក់ស្តែង​ក្មេង​ស្រី​វ័យ ១៧​ឆ្នាំ​ម្នាក់​បាន​ធ្លាក់ខ្លួន​ដល់​ដំណាក់កាល​គំរាម​កំ​ហា​យ​ជីវិត ដោយសារ​ការ​កើនឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​ពេក​បង្ក​ជា​អាស៊ីត​ក្នុង​ឈាម​ក្រោយ​ពី​រោគ​សញ្ញា​ស្រក​ទម្ងន់​និង​ស្រេកទឹក​ខ្លាំង​អូស​បន្លាយ​រយៈពេល​មួយ​ខែ​។

ទោះបីជា​ជំងឺ​នេះ​មានកា​រវិ​វត្ត​យ៉ាង​រហ័ស​ចំពោះ​យុវវ័យ ប៉ុន្តែ​វា​អាច​បង្ការ​និង​គ្រប់គ្រង​បាន ប្រសិនបើ​អ្នក​យកចិត្តទុកដាក់​ខ្ពស់​លើ​សញ្ញា​ព្រមាន​ដូច​ជា ការ​ស្រេកទឹក​ខ្លាំង បត់ជើងតូច​ញឹកញាប់ ហេវ​ហត់​និង​ស្រក​ទម្ងន់​ឆាប់រហ័ស​ខុស​ប្រក្រតី​។ ការ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើតេស្ត​ឈាម​ទាន់​ពេលវេលា គឺជា​គន្លឹះ​តែ​មួយ​គត់​ដើម្បី​ការពារ​កុំឱ្យ​កើត​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ជីវិត​៕