ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ទំនាប ភ្នំពេញ និងតំបន់សមុទ្រអាចមានភ្លៀងធ្លាក់លើផ្ទៃដី៥០ភាគរយ

1 ម៉ោង មុន

ខណៈ​ដែល​កូន​រដូវប្រាំង​បាន​កំពុង​តែ​រំកិល​ជិត​មក​ដល់​ហើយ​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន រាយការណ៍​ថា តំបន់​មាត់សមុទ្រ​នៅ​តែ​ប្រឈម​មុខ​នឹង​ភ្លៀង​ធ្លាក់ ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ខ្ពស់ ។

រូបតំណាង

ប្រភព​ដដែល​បាន​អះអាង​ថា សម្ពាធ​ទាប​ដែល​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ និង​សមុទ្រ​កម្ពុជា កំពុង​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ប្រទេស​កម្ពុជា ដូច្នេះ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ តំបន់​មាត់សមុទ្រ​អាច​ទទួល​ភ្លៀង​ធ្លាក់ ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ​ខ្ពស់ រហូត​ដល់​ទៅ​៥០​ភាគរយ​ឯណោះ ។

រូបតំណាង

ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​តំបន់​ខ្ព​ង​រាប ស្ថានភាព​បែប​នេះ អាច​ទទួល​ភ្លៀង​ធ្លាក់ ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ រង្វង់​៤០​ភាគរយ ហើយ​តំបន់​វាលទំនាប គឺ​រង្វង់ ៥០​ភាគរយ​ដែរ ៕

រូបតំណាង