ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​អភិបាលខេត្ត​អញ្ជើញចុះ​​ពិនិត្យ​​ច្រាំង​ទន្លេ​​បាក់ស្រុត​​នៅ​ក្រុង​កំពង់ចាម ត្រៀម​ជួសជុល​ឱ្យ​​មាន​សោ​ភណ្ឌ​ភាពឡើងវិញ​

54 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​​ឯកឧត្តម​ហ៊ុន​ចាន់​ដា​ អភិបាលខេត្ត​ព្រមទាំង​សហការី​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ច្រាំង​ទន្លេមេគង្គ​ដែល​បាន​ស្ថិត​នៅ​ក្រោយ​អតីត​សាលាសង្កាត់​កំពង់ចាម​ក្នុង​សង្កាត់​កំពង់ចាម
ក្រុង​កំពង់ចាម ដោយ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី ២៩​មិថុនា ឆ្នាំ​២០២៦​។​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​ក្រសួង​ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ច្រាំង​បាក់​បន្ត​ទៀត​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ការ​ជួសជុល​ច្រាំង​ទន្លេ​ឡើង​វិញ​មិន​អាច​ជួសជុល​ឱ្យ​បាន​ឆាប់​ៗ​នោះ​ទេ​ព្រោះថា​ការងារ​បច្ចេកទេស​ត្រូវ​បាន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ទើបតែ​សិក្សា​គម្រោង​បាន​ក្នុង​ចន្លោះ​៨០​ទៅ​៩០% ប៉ុណ្ណោះ​។​ហើយ​ណាមួយ​ចូល​មក​ដល់​ខែ​នេះ​កម្ពស់​ទឹកទន្លេ​មេគង្គ បាន​ចាប់ផ្ដើម​ហក់​ឡើងជា​បន្តបន្ទាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​រំខាន​ដល់​ការ​ជួសជុល​។

ឯកឧត្តម​អភិបាលខេត្ត​ម​មាន​ប្រសាសន៍​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង​គឺ​ដំណើរការ​ស្ថាបនា​ច្រាំង​ទន្លេ​ឡើង​វិញ​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ចុងឆ្នាំ​២០២៦ ពេល​ដែល​ទឹកទន្លេ​បាន​ចាប់ផ្ដើម​ស្រក​ទៅ​វិញ​អំណោយផល​ដល់​ក្រុមការងារ​បច្ចេកទេស​នៃ​ការ​ជួសជុល​។

គួរ​រំលឹក​ថា ហេតុការណ៍​បាក់​ច្រាំង​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១២​យប់​ថ្ងៃ​ទី​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា​ឆ្នាំ​២០២៦ គ្រានោះ​គេ​ឃើញ​វត្តមាន​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជា​បន្ទាន់​ភ្លាម​ៗ ហើយ​បាន​ណែនាំ​ហើយ​មន្ត្រី​ជំនាញ​ធនធានទឹក​ចុះ​សិក្សា ដើម្បី​ជួសជុល​បន្ទាន់​ចៀសវាង​កុំ​ឲ្យ​រដូវវស្សា​ចូល​មក​ដល់​បង្ករ​ផលវិបាក​។

នា​ឱកាស​នោះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​ហាម​ដល់​បងប្អូន ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​លក់ដូរ​នៅ​តាម​មាត់ទន្លេ នៅ​ក្បែរ​កន្លែង​ដែល​រង​ការ​បាក់​ស្រុត​នោះ ជៀសវាង​មាន​គ្រោះថ្នាក់​ផ្សេង​ៗដែល​បាន​ដាក់​កម្លាំង​ប្រជា​ការពារ​មាន​នគរបាល​និង​អាវុធហត្ថ យាម​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នេះ​។

ច្រាំង​ទន្លេ​ដែល​រង​ការ​បាក់​ស្រុត​មាន​សួនច្បារ​ក្រាល​ការ៉ូឡា ប្រវែង​ប្រមាណ​ជិត​១០០​ម៉ែត្រ ទីតាំង​នេះ​ត្រូវ​បាន​បិទ​មិន​ឱ្យ​ចរាចរណ៍​តាំងពី​ពេល​កើត​ហេ​ត្តរ​ហូត​មក​ដល់​បច្ចុប្បន្ន ព្រោះតែ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​។​ចំពោះ​ទំហំ​ថវិកា​ដែល​ត្រូវ​ស្ថាបនា​ច្រាំង​ទន្លេ​ឡើង​វិញ​ចំណាយ​ប្រមាណ​ខ្ទង់​ជាង​២០ លាន​ដុល្លារ មាន​សួនច្បារ​កន្លែង​ហាត់ប្រាណ កន្លែង​ប្រគុំ​តន្ត្រី ដែល​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​ ៕