ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់ដែល​រត់គេច​ខ្លួន​ពី​ខេត្តកំពង់ចាម ក្រោយ​កាប់​ប្លន់​ជន​រង​គ្រោះ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧​និង​០៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ត្រង់​ចំណុច​វិ​ថី​សម្តេចព្រះ​សុគន្ធ​មានបុណ្យ (១៧៨) សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​) កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ៖
១-​ឈ្មោះ រ៉ា រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ
២-​ឈ្មោះ ហួត វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ប្រគល់​ជនសង្ស័យ​ខាងលើ ជូន​ទៅ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕