ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​អភិ​វ​ឌ្ឃ​ន៍​ជនបទ​ខេត្តកំពត​ បើកកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៦ និង​លើក​ទិស​ដៅ​បន្ត

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦​ ​ឯកឧត្តម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ា​ត ទីប្រឹក្សា​ផ្ទាល់​ស​ម្តេ​ម​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​មន្ត្រី​នៃ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៦ និង​លើក​ទិស​ដៅ​បន្ត របស់​មន្ទីរ​អភិ​វ​ឌ្ឃ​ន៍​ជនបទ​ខេត្តកំពត ​។

បន្ទាប់​ពី​បាន​ស្តាប់​នូវ​ការ​អាន​សេចក្ដីព្រាង​របាយការណ៍​វឌ្ឍនភាព​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៦ ដោយលោក​ប្រធាន​មន្ទីរ។ តាម​រយៈ​របាយ​ការណ៍​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​យ៉ាង​សកម្មទៅ​តាម​ផែនការ​សកម្មភាព និង​ប្រតិទិន​ការងារ ដែល​បាន​កំណត់ និង​តាម​តម្រូវការ​ការងារ​ចាំបាច់​នានា​ក្នុង​ក្របខ័ណ្ឌ​តួនាទី និង​ភារកិច្ច របស់​មន្ទីរ ដោយ​សម្រេច​បាន​លទ្ធផល​ក្នុង​ខែ​ប្រកបដោយ​ភាព​វិជ្ជមាន និង​មាន​ប្រ សិទ្ធ​ភាព​។ អង្គប្រជុំ ក៏​បាន​ពិនិត្យ​និង​ពិភាក្សា​យ៉ាង​លម្អិត​លើ​សេចក្ដី​ព្រាង​របាយការណ៍​លើ​បញ្ហា និង​ការ​ប្រឈម​នានា ព្រមទាំង​កំណត់​ទិស​ដៅ​បន្ត​ដើម្បី​ជំរុញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ឱ្យ​បាន​ជោគជ័យ​ស្រប​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ ។

នា​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ា​ត បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​ដែល​ក្រសួង​សម្រេច​បាន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​យ៉ាង សកម្ម ស្រប​តាម​ក្របខ័ណ្ឌ​តួនាទី ភារកិច្ច​ដែល​ប្រគល់​ជូន ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​នៃ​គោលនយោបាយ​ជាតិ​ស្ដី​ពី ការ​អភិវឌ្ឍ​ជនបទ គឺ “​កសាង​សង្គម​ជនបទ​កម្ពុជា​ឱ្យ​មាន​វិបុលភាព​ប្រកបដោយ បរិ​យា​បន្ន សមធម៌ និង​ចីរភាព​” ។

ឯកឧត្តម​បណ្ឌិត គូសបញ្ជាក់​បន្ថែម​ទៀត​ថា សមិទ្ធផល​ដែល​សម្រេច​បាន​ទាំងនេះ គឺ​ពិតជា​បាន​ឆ្លើយ​តប​ចំ​គោលដៅ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ឱ្យ​សម្រេច​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ា​ត ក៏​បាន​តម្រង់​ទិស​ក្នុង​ការ​បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ជា​៖ ការ​អភិវឌ្ឍ​និង​ថែទាំ​ហេ​ដ្ឋា​រ​ច នា​សម្ព័ន្ធ​គមនាគមន៍​ជនបទ​ប្រកប ដោយ​ភាព​ធន់ តាម​រយៈ​ការ​លើក​កម្រិត​គុណភាព​និង​ការ​ថែទាំ​ផ្លូវ​ជនបទ​ឱ្យ​មាន​និរន្តរភាព​ដើម្បី ត​ភ្ជាប់​និង​សមា​ហរ ណ​កម្មវិស័យ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ រវាង​តំបន់​ជនបទ ទីប្រជុំជន ទីក្រុង និង​តំបន់​តាម​បណ្ដោយ​ព្រំដែន ផ្សា​ភ្ជាប់​សកម្មភាព ធុរកិច្ច​ផ្សេង​ៗ​ឱ្យ​មាន​ភាព​រស់​រវើក​និង​កាន់តែ​សកម្ម​ឡើង​បន្ថែម​ទៀត ដែល​ជា មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្កើន​ប្រាក់​ចំណូល​របស់​គ្រួសារ​នៅ​ក្នុង​តំបន់​ជនបទ​។​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​លើកកម្ពស់​អនាម័យ​ជនបទ​ទាំង​កម្រិត​មូលដ្ឋាន​និង​កម្រិត​សុវត្ថិភាព​ប្រកប​ដោ យ​ភាព​ធន់​និង​បរិ​យា​បន្ន តាម​រយៈ​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ​និង​ការ​អនុវត្ត​អនាម័យ​ផ្ទាល់ខ្លួន​តាម​ក្បួនខ្នាត​ត្រឹមត្រូវ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​ជៀស​ផុត​ពី​ជំងឺឆ្លង​ផ្សេង​ៗ មាន​សុខភាព​ល្អ រស់នៅ​ក្នុង​បរិស្ថាន​ល្អ​មាន​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​កាន់តែ​វែង ដែល​ជា​សេចក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​និង​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សុខភាព​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ ។

ការ​អភិវឌ្ឍ​សហគមន៍​ជនបទ ជា​ពិសេស​ជំរុញ​ការ​អភិវឌ្ឍ​ចម្រុះ​និង​បន្ត​ការ​អនុវត្ត ចលនា​ភូមិ​មួយ​ផលិតផល​មួយ និង​ចលនា​ភូមិ​គំរូ​ប្រកបដោយ​ភាព​ធន់​និង​បរិ​យា​បន្នតា​មរយៈ​ការ អភិវឌ្ឍ​ភូមិ​គំរូ​គន្លឹះ​និង​ការ​អភិវឌ្ឍ​សហគមន៍​ជនបទ​ចម្រុះ រួម​ទាំង​សហគមន៍​ដី​សម្បទាន​សង្គមកិច្ច​គ្រប់​ប្រភេទ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដើម្បី​កសាង​មូលធន​មនុស្ស ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​ជនបទ មានការ​រីក​ចម្រើន​ប្រកបដោយ​ភាព​ស៊ី​វី​ល័យ និង​សេចក្ដី​ថ្លៃថ្នូរ​ត​ជំនាន់​ទៅ​អនាគត ​។

ការ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​នៅ​តំបន់​ជនបទ​ប្រកបដោយ​ចីរភាព​ដោយ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​គ្រួសារ មុខរបរ​និង​នវានុវត្តន៍​ការងារ តាម​រយៈ​ការ​បណ្តុះបណ្តាល បច្ចេកទេស ជំនាញ​វិជ្ជាជីវៈ ជំនាញ​បំ​ណិ​ន​ជីវិត​សហគ្រិនភាព ដើម្បី​បង្កើត​មុខរបរ ទីផ្សារ ឱកាស​ការងារ និង​កំណើន​ប្រាក់​ចំណូល​គ្រួសារ ព្រមទាំង​កាត់​បន្ថយ ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ​។

ការ​លើកកម្ពស់​អភិបាលកិច្ច ឌី​ជី​ថ​ល និង​កិច្ច​សហប្រតិបត្តិការ តាម​រយៈ ការ​រៀបចំ​គោលនយោបាយ ហិរញ្ញវត្ថុ ឌី​ជី​ថ​ល និង​សហប្រតិបត្តិការ ដើម្បី​ចូល រួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ប្រកបដោយ​គណនេយ្យ​ភាព តម្លាភាព សហប្រតិបត្តិការ និង អភិបាលកិច្ច​ល្អ សំដៅ​គ្រប់គ្រង​និង​អនុវត្ត​ផែនការ​ថវិកា​នៃ​កម្មវិធី​អភិវឌ្ឍន៍ជនបទ ឱ្យ​មាន​ប្រសិទ្ធភាព និង​ស័ក្ក​សិទ្ធិ​ភាព ​៕