ក្រសួងសុខាភិបាល មិនបោះបង់វេជ្ជសាស្រ្តបុរាណឡើយ
- ភ្នំពេញ
ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីលើកកម្ពស់ទំនើបកម្ម និងពង្រឹងការទទួលខុសត្រូវ នៃវេជ្ជសាស្ត្រទំនើបហើយនោះ ក្រសួងសុខាភិបាល ក៏មិនបានបំភ្លេចវេជ្ជសាស្ត្របុរាណទេ ។

ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ គឺមានរៀបចំកិច្ចប្រជុំមួយ ដោយមានការចូលរួមដោយលោកវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ប្រភពដដែលបានអះអាងថា កិច្ចប្រជុំនេះ គឺបានផ្តោតពិសេសលើវឌ្ឍនភាព និងការលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

តាមគោលដៅរបស់ក្រសួង គឺបន្តអភិវឌ្ឍន៍សួនរុក្ខជាតិឧសថទាំងនៅមជ្ឈមណ្ឌលផ្ទាល់ និងនៅគិរីរម្យ ហើយក៏បន្តរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីអភិវឌ្ឍន៍អង្គភាព ក៏ដូចជាបន្តស្វែងរក ដៃគូរអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យអង្គភាពកាន់តែរីកចម្រើន ៕
ចែករំលែកព័តមាននេះ