ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៨១នាក់ ក្រោយកម្លាំងនគរបាលជាតិបើកប្រតិបត្តិការចុះឆ្មក់ពិនិត្យអគារសង្ស័យនៅក្រុងប៉ោយប៉ែត

23 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ បន្ដ​ចុះ​ត្រួតពិនិត្យ​ចំនួន​២​ទីតាំង ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ ។

អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​ការ​ដឹកនាំ​បញ្ជា​ប្រតិបត្តិការ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក មួ​ង សុធា ឣ​គ្គ​ស្នងការ​រង​នគរបាល​ជាតិ​រួម​សហការ​គ្នា បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នូវ​ទីតាំង ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​ជនបរទេស​រស់នៅ​ប្រមូលផ្តុំ លួចលាក់​ប្រព្រឹត្ត បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​ផ្សេង​ៗ ចំនួន​២​ទីតាំង​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

ជា​លទ្ធផល ៖ ក្រុមការងារ​បាន​ត្រួតពិនិត្យ​ទីតាំង​ទី​១ -​អគារ​កម្ពស់ ៥​ជាន់ មាន​៤៧​បន្ទប់ ជា​បន្ទប់​ស្នាក់​នៅ និង​បាន​រក​ឃើញ​ជនបរទេស​ឥណ្ឌូ​នេ​ស៊ី​ចំនួន ៨១​នាក់ (​ស្រី​០​នាក់​)​។ ប៉ុន្តែ​រក​ពុំ​ឃើញ​មាន​សម្ភារៈ​សង្ស័យ​ពាក់ព័ន្ធ​ឆបោក​តាម​ល្មើស​បច្ចេកវិទ្យា (Online Scam )​ទេ ។ រីឯ​ជនបរទេស​ខាងលើ​កម្លាំង​ជំនាញ​អន្តោប្រវេសន៍ កំពុង​សាកសួរ​នាំ និង​បន្ត​នីតិវិធី ។

ចំណែក​ទីតាំង​ទី​២ នៅ​វេលា​ម៉ោង​១០.៣០​នាទី អគារ​១​កន្លែង ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។
-​ក្រុមការងារ​មិន​បាន​ចូល​ទៅ​ត្រួតពិនិត្យ​ក្នុង​អគារ​នោះ​ទេ ដោយ​មូលហេតុ ៖ ទីតាំង​ខាងលើ ពុំ​មាន​ជនបរទេស​ស្នាក់​នៅ​នោះ​ឡើយ ៕