ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​មិន​នៅ ​ចោរ​គា.ស់​ទ្វារ​ចូល​លួ.ចមាស និងលុយ គេ.ច​បាត់​ដោយសុវត្ថិភាព

1 ថ្ងៃ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ក្រុម​ចោរ​ដៃ​ឆៅ បាន​គាស់​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ចូល​លួច​យក​មាស និង​លុយកាក់​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ករណី​ចោរកម្ម​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី 27 មិថុនា នៅផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ជា ទី​ន អាយុ 53 ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ រុន សារី អាយុ 50 ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ក្រមួន ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។

យោង​តាម​ការ​រៀបរាប់​របស់​ប្ដី​ប្រពន្ធ​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​រកស៊ី​នៅ​ខាងក្រៅ​ទាំងអស់​គ្នា​ដោយ​បាន​ចាក់សោរ​ទ្វារផ្ទះ​ចោល​ហើយ​គ្មាន​មនុស្ស​នៅទេ​។​លុះ​ល្ងាច​ឡើង​ពេល​ត្រឡប់​មក​វិញ ក៏​ឃើញ​ទ្វារ​ផ្ទះបាយ​ខាងក្រោយ ត្រូវ​គាស់​ធ្លុះធ្លាយ ពេល​ចូល​ដល់​ក្នុង​បន្ទប់ដេក ក៏​ឃើញ​ថតទូរ​ក្បាល​ដំណេក ត្រូវ​រុក​រើ​កក​កាយ​អស់ ទើប​ច្បាស់​ថា​ផ្ទះ​ស្រូវ​ចោរ​ចូល ទើប​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​មើល​តែ​ម្ដង​។

ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរលួច​យក​ទៅ គឺ​មាស​ចំនួន 6 ជី 6 ហ៊ុន និង​លុយ​ខ្មែរ 12 លាន​រៀល ក្រៅពី​នោះ ពុំ​មាន​បាត់បង់​អ្វី​ទេ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រុម​ចោរ​អាច​មាន​គ្នា​ចាប់ពី​២​នាក់​ឡើង ហើយ​អាច​ធ្វើ​សកម្មភាព​នៅ​ចន្លោះ​ម៉ោង 1 ទៅ​ម៉ោង 3 រសៀល ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ស្វែងរក​អត្តសញ្ញាណ​ជនសង្ស័យ ដើម្បី​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕​