រដ្ឋាភិបាល កំពុងព្យាយាមសម្រួលការត្រួតពិនិត្យទំនិញកុំឱ្យស្មុគស្មាញ
- ភ្នំពេញ
ទំនិញមកដល់ព្រំដែនត្រូវឆ្លងគយ មកដល់ផ្សារត្រូវឆ្លងក្រសួងពាណិជ្ជកម្ម ហើយពេលចូលហាង ឬភោជនីដ្ឋាន ត្រូវសុំក្រសួងទេសចរណ៍ ឬសុខាភិបាល នេះ គឺជាទស្សនៈដែលពាណិជ្ជករ និងធុរៈជនក៏ដូចជា សាធារណៈមតិតែងតែលើកឡើង ប៉ុន្តែរដ្ឋាភិបាលកំពុងតែព្យាយាមរកវិធីរំសាយទស្សនៈនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ និងសម្រង់ទស្សនៈនេះ មកចែករំលែកយ៉ាងចំៗ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ។

សម្តេចធិបតី បានលើកឡើងថា រដ្ឋាភិបាលបានកំពុងសិក្សាដើម្បីកែសម្រួលនីតិវិធីកុំឱ្យស្មុគស្មាញ និងជាន់តួនាទីគ្នាចំពោះការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ ការត្រួតពិនិត្យស្តង់ដាទំនិញ ដើម្បីសម្រួលការធ្វើធុរកិច្ច និងធានាសុវត្ថិភាពអ្នកប្រើប្រាស់ ។
សម្តេចធិបតី បានលើកឡើងថា ការកែសម្រួលនេះ នឹងជួយដល់អ្នកធុរកិច្ច និងជួយដល់អ្នកប្រើប្រាស់ឱ្យប្រើប្រាស់ផលិតមានគុណភាព និងសុវត្ថិភាព ។ សម្ដេចធិបតី បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវកាត់បន្ថយអ្វីមិនចាំបាច់ ដើម្បីបង្កើនភាពងាយស្រួលដល់ធុរជន និងជួយសម្រួលដល់ប្រជាជន ៕
ចែករំលែកព័តមាននេះ