ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ជំនាញ​គា.ស់​ផ្ទះ​នៅ​ស្ទឹង​មាន​ជ័យ​ចំនួន​៣ នាក់ ​ត្រូវ​ចាប់ខ្លួន​បញ្ជូន​​ទៅពន្ធនាគារ​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គ ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា មុខសញ្ញា​ជំនាញ​គាស់​ផ្ទះ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ចំនួន​៣ នាក់ នឹង​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ឲ្យ​ពួក​គេ​សម្រាក​ក្នុង​គុក​ដែល​ជា​ការ​កាត់​បន្ថយ​សកម្មភាព​ចោរកម្ម​នៅ​តំបន់​នោះ​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ស៊ើប អង្កេត ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២០ និង​១៥​នាទី កម្លាំង​ជំនាញ​ការិយាល័យ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហេង លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល លោក​វរសេនីយ៍ ឯក ចាន់ សុភាព អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​លោក​វរសេនីយ៍ត្រី ណុ​ប មុនី នាយ​រង​ការិយាល័យ​។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន​៖
១.​ឈ្មោះ កែវ ជេ​ម ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ស្នាក់​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ
២.​ឈ្មោះ ញ៉ា​ញ់ មក​រា ភេទ​ប្រុស អាយុ​២២ ឆ្នាំ ស្នាក់​នៅ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ
៣.​ឈ្មោះ សឿ​ន រតនៈ ហៅ ឌី ភេទ​ប្រុស អាយុ​២១ ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវលំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

 ​សមត្ត​កិច្ច​បាន​ចាប់​យក​វត្ថុ​តាង ៖
.​ទោចក្រយាន​(​កង់​) ចំនួន​១​គ្រឿង
.​ធុងបាស់ ចំនួន​១ គ្រឿង ជា​របស់​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ត​កិច្ច​ប្រ​គាល់​ជូន​ម្ចាស់​វិញ​។
ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣ នាក់ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕