ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម៖ ការ​ហក់​ឡើងយ៉ាង​ឆាប់រហ័ស ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជាទៅ​​ហ្វី​លី​ពី​ន គឺជា​លទ្ធផល​នៃ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​​នៃ​ប្រទេស​ទាំង​ពីរ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ថ្មីៗនេះ! តាមរយៈ អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បានឱ្យដឹងថា៖ «​ការ​ហក់​ឡើង​ដ៏​ឆាប់រហ័ស​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ហ្វី​លី​ពី​ន គឺជា​លទ្ធផល​នៃ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា និង​ឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រី​កសិកម្ម​ហ្វី​លី​ពី​ន តាម​រយៈ​ការ​សម្របសម្រួល​យ៉ាង​សកម្ម ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទិញ​លក់​ដោយ​ផ្ទាល់​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​» ។

​លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ ក្រសួងកសិកម្ម បានបន្ថែមថា៖ «ជោគជ័យ​នេះ​បាន​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ដោយ​ជួយ​កម្ពុជា​ក្នុង​ការ​បើក​ទីផ្សារ​ថ្មី បង្កើន​ចំណូល និង​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ ស្រប​ពេល​ដែល​ហ្វី​លី​ពី​ន​ទទួល​បាន​ប្រភព​ផ្គត់ផ្គង់​អង្ករ​ដ៏​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ជូន​ប្រជាជន​របស់​ខ្លួន» ​៕