ករណីចោរលួ.ចម៉ូតូមួយគ្រឿងបាត់ ម្ចាស់ផ្ទះសង្ស័យក្រុមរើសអេតចាយ
- កំពង់ចាម
ខេត្តត្បូងឃ្មុំ: ចោរមួយក្រុមអាចមានគ្នាយ៉ាងហោចណាស់ពីរនាក់បានធ្វើសកម្មភាពលួចយកម៉ូតូឌ្រីមC 125 មួយគ្រឿងចេញពីក្នុងបរិវេណផ្ទះជួសជុលរថយន្តមួយកន្លែង ដែលស្ថិតនៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់។ សកម្មភាពលួចនេះអាចកើតឡើងម៉ោង១២យប់ទៅម៉ោង១ រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៦ ភូមិមួយនេះមិនដែលកើតមានករណីបែបនេះនោះទេ ដោយគិតថាសុខសាន្តត្រាន។
បើតាមម្ចាស់ផ្ទះជួសជុលរថយន្តបានរៀបរាប់ឲ្យដឹងថា: ផ្ទះរបស់គាត់គឺបានបើករបរជួសជុលរថយន្តជាច្រើនឆ្នាំមកហើយមិនដែលមានបាត់របស់ទ្រព្យអ្វីនោះទេគឺអ្នកភូមិតែងតែទុករបស់របរនៅក្នុងបរិវេណផ្ទះដោយម្នាក់ៗគិតថាគឺមិនមានអ្នកណាម្នាក់ចូលមកលួចយកនោះឡើយ។ ជាក់ស្ដែងនៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៦ គាត់បានឃើញរឺម៉កម៉ូតូអេតចាយមួយគ្រឿងបានបើកចូលផ្ទះមួយកន្លែងនៅទល់មុខកន្លែងជួសជុលរថយន្ត ដោយរឺម៉កនោះមានគ្នាបីនាក់ប្រុសមួយស្រីពីរ នាំគ្នារើកកាយយករបស់គេហើយគាត់ឃើញបែបនេះក៏ស្រែកប្រាប់កុំឱ្យយក…។
ម្ចាស់ផ្ទះជួសជុលរថយន្តបានរៀបរាប់បន្តឱ្យដឹងទៀតថា នៅយប់ថ្ងៃទី២៧ មិថុនា គាត់បានជិះម៉ូតូម៉ាកឌ្រីមC125
ស៊េរី២០១៤ ចេញពីផ្ទះអ្នកភូមិដែលគេរៀបចំមង្គលការត្រឡប់មកផ្ទះរបស់ខ្លួនវិញមួយសន្ធុះធំក៏បានប្រាស់ខ្លួនដេក។
ស្រាប់តែនៅយប់ជ្រៅវេលាម៉ោងប្រមាណ១២ទៅ១យប់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី២៨មិថុនា ពេលនោះដូចជាឮសូរសំឡេងបណ្ដើរម៉ូតូចេញទៅតែមិនបានចាប់អារម្មណ៍ក៏ដេកបន្តទៀត។លុះព្រឹកឡើងបើកភ្នែកមើលកន្លែងដាក់ម៉ូតូចាក់សោរកត្រឹមត្រូវស្រាប់តែបាត់ម៉ូតូរបស់ខ្លួន ដែលបានជិះជាច្រើនឆ្នាំមកហើយ(ពាក់ស្លាកលេខភ្នំពេញ1AF-8416) ការបាត់នេះបានដាក់ការសង្ស័យលើក្រុមម៉ូតូរើសអេតចាយនោះ។ ម្ចាស់ផ្ទះក៏បានអះអាងបន្ថែមថាចំពោះទ្រព្យសម្បត្តិនៅក្នុងបរិវេណផ្ទះខាងមុខមិនមានរបងបិទបើកនោះទេដោយសំអាងថានៅភូមិរបស់គាត់គឺមានសុខសុវត្ថិភាព ។ម្សិលមិញពេលឃើញក្រុមរើសអេតចាយនោះគាត់បានស្រែកប្រាប់ថាកុំឱ្យយករបស់គេ…ពេលឮក្រុមអេតចាយបានជិះរឺម៉កម៉ូតូមកកាត់មុខផ្ទះគាត់ដោយចោលកន្ទុយភ្នែកសម្លឹងមើលមិនដាក់ភ្នែកហើយក៏សង្ស័យថាយប់នេះតិចអាចបាត់របស់របរ…ទីបំផុតលួចយកម៉ូតូរបស់គាត់មួយគ្រឿងចេញទៅបាត់ដោយសុវត្ថិភាពហើយអ្នកលួចម៉ូតូនេះគ្មាននរណាក្រៅពីក្រុមអេតចាយឡើយ។
លោកយ៉េន ស៊ីថា អធិការរងនគរបាលស្រុកមេមត់បានប្រាប់តាមទូរសព្ទឱ្យដឹងនាព្រឹកថ្ងៃទី២៨មិថុនា ថា គាត់មិនទាន់ទទួលបានព័ត៌មានពីករណីចោរលួចម៉ូតូនៅភូមិសែនជ័យ ឃុំរំចេក នៅឡើយទេ។ហើយការដែលបាត់ម៉ូតូនោះសូមឲ្យម្ចាស់ម៉ូតូទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលរំចេក ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា ៕




ចែករំលែកព័តមាននេះ