មិនដឹងមូលហេតុអ្វី! នារីម្នាក់ធ្វើរឿងផ្សេងៗស្រដៀងគ្នាបែបនេះច្រើនដង លុះលើកនេះប្រទះឃើញនាងដេកសន្ល.ប់ក្បែរបង្កាន់ដៃស្ពានបេឡេត៍
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានលេបថ្នាំងងុយគេងអស់ជាច្រើនគ្រាប់ រួចសន្លប់នៅកណ្តាលស្ពានបេឡេត៍ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់នាំគ្នាហៅឡានពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ទីតាំងភ្ញាក់ផ្អើល ស្ថិតនៅកណ្តាលស្ពានបេឡេត៍ មូលដ្ឋានសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពលរដ្ឋដែលបើកម៉ូតូឆ្លងកាត់ស្ពានបេឡេត៍ ពីកើតទៅលិច ក៏ស្រាប់តែឃើញនារីម្នាក់ដេកសន្លប់ក្បែបង្កាន់ដៃស្ពាន ដោយបារម្ភពេកក៏ឈប់ម៉ូតូមើល ស្រាប់តែឃើញមានថ្នាំងងុយគេងនៅក្បែរខ្លួននាង ដែលត្រូវបានលេបអស់ជាច្រើនគ្រាប់ ។
អ្នកឃើញហេតុការណ៍បានបន្តទៀតថា ដោយឃើញបែបនេះ ក៏មានក្តីបារម្ភ ក៏នាំគ្នារាយការណ៍ជូនសមត្ថកិច្ច អ្នកសារព័ត៌មាន និងសុំជំនួយពីរថយន្តសាម៉ុយភ្លាមៗ ។
បន្ទាប់ពីទទួលដំណឹងនេះ គេឃើញរថយន្តសាម៉ុយរបស់មន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ បានធ្វើដំណើរមកដល់ទីតាំងកើតហេតុ និងបានលើកនារីម្នាក់នោះដាក់ប្រង់កា រួចនាំទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ផងដែរ ។
សូមបញ្ជាក់ថា នារីដែលសន្លប់រូបនោះ ធ្លាប់ត្រូវបានពលរដ្ឋប្រទះឃើញធ្វើរឿងបែបនេះជាច្រើនដងមកហើយ ដូចជាទៅរកលោតទឹក និងធ្វើរឿងផ្សេងៗស្រដៀងនេះ ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ