ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿងឃា.តកម្ម​​សម្លា.ប់​បុរសម្នាក់ ឃាត់ខ្លួន​ជនសង្ស័យ​ ៣នាក់​

2 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ មាន​ករ ណី​ឃាតកម្ម​មួយ ស្ថិត​នៅ​ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃ កប្បាស ខេត្តតាកែវ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្ត សញ្ញាណ បាន​ប្រើ​កាំបិត​ផ្គាក់​និង​កាំបិតប៉័ងតោ កាប់​និង​អា​រក​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល​។

ជន​រង​គ្រោះ​មានឈ្មោះ ប៉ុក លី ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី សំណាក់​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត តាកែវ និង​លោក​ឧត្តមសេនីយ៍ត្រី ហ៊ិ​ន សុខ​ខេ​ង ស្នងការ​រង​ទ​ទួ ល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃខែ​ខាងលើ​សមត្ត​កិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា រហូត​ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​ចំនួន​៣ នាក់ ៖
១.​ឈ្មោះ ឈុំ ភក្តី ហៅ​តី ភេទ​ប្រុស អាយុ​២៥ ឆ្នាំ
២.​ឈ្មោះ សួន សុខ​ណេ​ង ភេទ ប្រុស អាយុ​២៩ ឆ្នាំ
៣.​ឈ្មោះ ស៊ឹ​ម រី ភេទ​ប្រុស អាយុ​៥២ ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

ជនសង្ស័យ​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព កាប់ និង​អា​រក​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន មូលហេតុ មាន​គំនុំ​ចាស់​។ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣ នាក់​ទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី​៕