ភ្នំមួយមិនអាចមានខ្លាពីរ! សង្សារចាស់សម្លា.ប់នារីខារ៉អូខេ មូលហេតុបែកធ្លាយរឿងនាងទំនាក់ទនងមានសង្សារថ្មី
- តាកែវ
ខេត្តតាកែវ ៖ សមត្តកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតា កែវ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានស្រាវជ្រាវបំបែក សំណុំរឿងឃាតកម្មមួយ ជាករណីសង្សាចាស់ប្រើដែកទំពក់ស្មារហាលខោអាវ រិតកសម្លាប់នារីខារ៉ាអូខេនៅក្នុងបន្ទប់ផ្ទះសំណាក់ភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មូលហេតុបែកធ្លាយរឿងនាងមានសង្សាថ្មី ដែលមិនទាន់ដាច់ស្រេចជាមួយជនសង្ស័យជាសង្សាចាស់ មិនខុសពាក្យថា ភ្នំមួយមិនអាចមានខ្លាពីរបានឡើយ ដែលករណីនេះសមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឃាតករម្នាក់ផងដែរ។
ជនសង្ស័យដែលសមត្តកិច្ចឃាត់ខ្លួនមានឈ្មោះ ហេង ហន ភេទ ប្រុស អាយុ៤០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាប្រើ ប្រា ស់គ្រឿងញៀន រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ករណីឃាតកម្មខាងលើនេះត្រូវបានគេរាយការណ៍ថា កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ មានមនុស្សស្លាប់នៅក្នុងផ្ទះ សំណាក់យីហោ ផន សំណាង បន្ទប់លេខ៩ ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ក្រោយពីមានហេតុការណ៍នោះកើតឡើង សមត្តកិច្ចនគរបាលមូលដ្ឋាននិងកម្លាំងជំនាញស្រុកបានចុះទៅដល់ ដោយបានបង្កើតគណៈកម្មការពិនិត្យកន្លែងកើត ហេតុ និងធ្វើកោសលលើសាកសព ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។
ជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ឡា ស្រីល័ក្ខ ភេទស្រី អាយុ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិអន្លង់ស្តៅ ឃុំគរ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរ ធ្វើការនៅខារ៉ាអូខេយី ហោណាវីម្លប់ស្វាយ ស្ថិតនៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតា កែវ។ សពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។
ក្រោមការដឹកនាំពីបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកបាទី បើកការស៊ើបអង្កេត និងស្រាវជ្រាវរយៈពេល២ថ្ងៃឈានដល់ការឃាត់ខ្លួនជនសង្ស័យ។
ពេលសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគេពិត ជាបានធ្វើសកម្មភាព ប្រើដែកទំពក់ស្មារហាលខោអាវ រិតកសម្លាប់ជនរងគ្រោះប្រាកដមែន ដោយមូលហេតុខឹងជនរងគ្រោះ មាន ការទំនាក់ទំនងស្នេហាជាមួយសង្សារថ្មីម្នាក់ទៀត នៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យសារភាពទៀតថា ថ្ងៃកើតហេតុខ្លួនបានទៅជួបសង្សានៅបន្ទប់ផ្ទះសំណាក់ខាងលើ ហើយក៏មានការឈ្មោះប្រកែកគ្នាបណ្តាលឲ្យខ្លួន ស្រវ៉ាយកដែកទំពកុស្មារហាលខោអាវរិតកនារីជាសង្សារហូតដល់ស្លាប់ រួចក៏គេខ្លួនតែម្តងទៅ។
ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវតាមនីតិវិធី៕

ចែករំលែកព័តមាននេះ