ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំងប្រើកង្ហារស្លាប ៣ ​ និង ៥​៖ មួយណា​ជួយឱ្យត្រជាក់ជាងក្នុងរដូវក្ដៅ?

4 ថ្ងៃ មុន



ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនយល់ច្រឡំថា កង្ហារមានស្លាបកាន់តែច្រើន​គឺ ៥ ​កាន់តែត្រជាក់ខ្លាំងជាងកង្ហារស្លាប ៣ ​ប៉ុន្តែតាមការបកស្រាយរបស់អ្នកជំនាញបានឱ្យដឹងថា កង្ហារ ៣ ស្លាបមានកម្លាំងទប់ទល់ពេលបង្វិលតិចជាង ដូច្នេះវាអាចបង្កើតចរន្តខ្យល់បានខ្លាំង បញ្ចេញខ្យល់ប៉ះផ្ទាល់បានលឿន និងស័ក្តិសមសម្រាប់បន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលមានមនុស្សច្រើន។

ចំណែកឯកង្ហារ ៥ ស្លាបបង្កើតឱ្យមានអារម្មណ៍ស្រួលបួលនិងទន់ភ្លន់ ដោយសារចរន្តខ្យល់ត្រូវបានបែងចែកស្មើគ្នា។ វាមិនផ្ដល់ខ្យល់បោកបក់ខ្លាំងភ្លាមៗទេ ប៉ុន្តែវាផ្ដល់ភាពត្រជាក់ស្ងប់ស្ងាត់ល្អ និងស័ក្តិសមបំផុតសម្រាប់បន្ទប់គេង កុមារ ឬមនុស្សចាស់។

ទោះបីជាយ៉ាងណាក៏ដោយ ភាពត្រជាក់ខ្លាំងឬខ្សោយមិនមែនអាស្រ័យតែលើចំនួនស្លាបនោះឡើយ វាអាស្រ័យលើកម្លាំងម៉ាស៊ីន អង្កត់ផ្ចិតស្លាបកង្ហារ មុំនៃផ្លិត និងទំហំផ្ទៃបន្ទប់។ ការជ្រើសរើសកង្ហារត្រូវផ្អែកលើគោលបំណងនៃការប្រើប្រាស់ មិនមែនមើលតែចំនួនស្លាបនោះឡើយ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>