សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាទ្រង់ទ្រាយធំលើមនុស្សជាង ១៦០,០០០ នាក់បានបង្ហាញថា ការដុសធ្មេញឱ្យបានទៀងទាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ មិនត្រឹមតែជួយការពារជំងឺពុកធ្មេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងនិងខ្សោយបេះដូងបានយ៉ាងមានប្រសិទ្ធភាព។
អនាម័យមាត់ធ្មេញមិនល្អបណ្ដាលឱ្យបាក់តេរីកើនឡើងនិងបង្កជាជំងឺរលាកអញ្ចាញធ្មេញដែលអនុញ្ញាតឱ្យបាក់តេរីជ្រាបចូលទៅក្នុងចរន្តឈាមនិងបង្កឱ្យមានការរលាករ៉ាំរ៉ៃពាសពេញរាងកាយ។ ស្ថានភាពរលាកនេះគឺជាកត្តាជំរុញឱ្យសរសៃឈាមនិងបេះដូងងាយរងគ្រោះ។
ទោះបីជាមិនទាន់ចាត់ទុកជាថ្នាំព្យាបាលបេះដូងផ្ទាល់ក៏ដោយ ក៏ការថែទាំមាត់ធ្មេញគឺជាការវិនិយោគសុខភាពដ៏មានតម្លៃបំផុត។ អ្នកជំនាញណែនាំឱ្យដុសធ្មេញយ៉ាងតិច ២ ដងក្នុងមួយថ្ងៃ ប្រើប្រាស់សរសៃអំបោះសម្អាតធ្មេញ និងពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំដើម្បីការពារបញ្ហាសុខភាពទូទៅ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ