ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ថ្ងៃ​ទី​១ នៃ​ព្រឹត្តិការណ៍​ទេសចរណ៍​បរិស្ថាន​ប្រចាំឆ្នាំ​២០២៦ បុណ្យ​ដឹងគុណ​បឹង​ទន្លេសាប

3 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍​ទេសចរណ៍​បរិស្ថាន​ប្រចាំឆ្នាំ​២០២៦ «​បុណ្យ​ដឹងគុណ​បឹង​ទន្លេសាប ដែល​ជា​សមុទ្រ​ទឹកសាប​កម្ពុជា​» ក្រោម​ប្រធានបទ «​ទស្សនា​រដូវ​កាល​បៃតង​កម្ពុជា សម្រាប់​សហគមន៍​កំពង់​ឃ្លាំង​» ដែល​រៀបចំ​ឡើង នា​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ នៅ​សហគមន៍​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍​បៃតង ទេសចរណ៍​សហគមន៍ និង​ទេសចរណ៍ធម្មជាតិ ដែល​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ប្រធានបទ «​ទស្សនា​រដូវ​កាល​បៃតង​កម្ពុជា សម្រាប់​សហគមន៍​កំពង់​ឃ្លាំង​» ព្រមទាំង​ចំណងជើង​ព្រឹត្តិការណ៍ «​បុណ្យ​ដឹងគុណ​បឹង​ទន្លេសាប ដែល​ជា​សមុទ្រ​ទឹកសាប​កម្ពុជា​» ពិតជា​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ព្រោះ​មិន​ត្រឹមតែ​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៃ​រដូវ​កាល​បៃតង​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បង្ហាញ​នូវ​ការ​ដឹងគុណ និង​ការ​ទទួលស្គាល់​តម្លៃ​ដ៏​ធំធេង​របស់​បឹង​ទន្លេសាប ដែល​ជា​ប្រភព​ជីវិត សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា ៕