ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះ ​MOU​ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ចិន សម្រាប់​ឆ្នាំ​២០២៦-២០២៩

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្ដម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ា​ត សមាជិក​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​គណៈ​ប្រចាំការ ​នៃ​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល បាន​ដឹកនាំ​គណៈប្រតិភូ​យុវជន​គណបក្ស​ថ្នាក់​កណ្តាល​ជួប​ពិភាក្សា​ទ្វេភាគី រវាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ចិន ដឹកនាំ​ដោយ​ឯកឧត្តម អា ដុ​ង លេខា​ទី​១ នៃ​គណៈកម្មាធិការ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ចិន និង​ចុះហត្ថលេខា​លើ «​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ចិន សម្រាប់​ឆ្នាំ​២០២៦-២០២៩» ។

ការ​ចុះហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​នេះ​គឺជា​ជំហាន​យុទ្ធសាស្ត្រ​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​នឹង​ក្លាយជា​កម្លាំង​ច​លករ ក្នុង​ការ​បើក​ទំព័រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ចិន ឱ្យ​កាន់តែ​ស៊ីជម្រៅ ស្អិតរ​មួ​ត និង​ផ្លែផ្កា​ជា​អតិបរមា ស្រប​តាម​ទំនាក់ទំនង​កម្ពុជា​-​ចិន កំពុង​រីក​ចម្រើន​យ៉ាង​ក្លាំ​ង​ក្លា ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្តភាព​ដែកថែប រួម​គ្នា​កសាង​សហគមន៍​ជោគវាសនា​រួម ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ ស្តង់ដា​ខ្ពស់ គ្រប់​រដូវ​កាល និង​បង្កើត​នូវ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ។

ជំនួប​ពិភាក្សា​ទ្វេរ​ភាគី និង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នេះ ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល គណៈកម្មាធិការ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុ​ម្មុ​យ​នី​ស្តី​ចិន ដោយ​មានការ​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន​គណៈ​ប្រចាំការ និង​ឯកឧត្តម​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ព្រមទាំង​សមាជិក សមាជិកា​នៃ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុ​ម្មុ​យ​និ​ស្ត​ចិន​ ៕