ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែឈើទាំង ៥ មុខនេះអាចក្លាយជាសត្រូវរបស់សរីរាង្គខាងក្នុង បើញ៉ាំខុស

5 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាផ្លែឈើជាប្រភពអាហារូបត្ថម្ភដ៏មានតម្លៃក៏ដោយ ប៉ុន្តែការទទួលទានមិនបានត្រឹមត្រូវអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សរីរាង្គសំខាន់ៗទាំង ៥។

ក្នុងនោះរួមមានទុរេនដែលជាសត្រូវនៃប្រព័ន្ធបេះដូងព្រោះមានជាតិស្ករនិងខ្លាញ់ខ្ពស់អាចបង្កើនសម្ពាធឈាម ផ្លែឈើរលួយនិងផ្លែឈើក្រៀមបំផ្លាញថ្លើមដោយសារជាតិពុលនិងជាតិស្ករកំហាប់ខ្ពស់ ផ្លែទន្លាប់ខ្ចីប៉ះពាល់ពោះវៀននិងប្រព័ន្ធរំលាយអាហារ ចេកជាសម្ពាធសម្រាប់តម្រងនោមចុះខ្សោយព្រោះមានជាតិប៉ូតាស្យូមច្រើនពេក និងផ្លែឈើមួយចំនួនដូចជាផ្លែពុទ្រាដែលបង្កជាដុំរឹងក្នុងក្រពះនិងឈឺ​ក្រពះនៅពេលពោះទទេ៕