ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់សមុទ្រកម្ពុជាអាចរងឥទ្ធិពលព្យុះពីរបូកបញ្ចូលគ្នា

55 វិនាទី មុន

នៅ​ពេល​ដែល​កម្ពុជា​រង​ឥទ្ធិពល​នៃ​ព្យុះ​ពីរ គឺ​ព្យុះ​ទី​៨ ឈ្មោះ​ហ៊ី​ហ្គោ​ស និង​ព្យុះ​ទី​៧ មេខឡា តំបន់​ដែល​អាច​នឹង​បន្ត​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​នៅ​តំបន់​មាត់សមុទ្រ​បន្ថែម​ទៀត ។

រូបតំណាង

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​ពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦​ថា សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៨​ឈ្មោះ ហ៊ី​ហ្គោ​ស ហើយ​វា​ក៏​ដើរ​គន្លង​ផ្លូវ​របស់​ព្យុះ​ព្យុះ ទី​៧ ឈ្មោះ មេខឡា ដែល​នាំ​ឲ្យ​ព្យុះ​ទាំង​ពីរ នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​កម្ពុជា ទោះបីជា​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​ចំ​របស់​ព្យុះ​ទាំង​ពីរ​នេះ​ក៏​ដោយ​ចុះ ។

រូបតំណាង

នៅ​ក្រោម​ឥទ្ធិពល​បែប​នេះ តំបន់​មាត់សមុទ្រ ដែល​មាន​សេចក្តីរាយការណ៍​ថា បាន​ភ្លៀង​ធ្លាក់​ច្រើន​រួច​ហើយ​នា​ពេល​ថ្មី​ៗ​នេះ អាច​នឹង​បន្ត​រង​គ្រោះ​បន្ថែម​ទៀត ។

រូបតំណាង

ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី ២៨ ខែមិថុនា ឥទ្ធិពល​នៃ​ព្យុះ​ទាំង​ពីរ​ធ្វើ​ឲ្យ​តំបន់​មាន​សមុទ្រ​ប្រឈម​មុខ​នឹង​បាតុភូត​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដល់​៤០​ភាគរយ តំបន់​វាលទំនាប​៣៥​ភាគរយ និង​តំបន់​ខ្ពង់រាប​តែ​២០​ភាគរយ​ទេ ៕