ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គីម ជុងអ៊ុន ប្រកាសពីការបំពាក់អាវុធនុយក្លេអ៊ែរដល់កងម៉ារីន និងផែនការបង្កើតនាវាចម្បាំងខ្នាតយក្ស

2 ថ្ងៃ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង ​លោក​គី​ម ​ជុង​អ៊ុ​ន ​អះអាង​ថា កងទ័ព​លោក​កំពុង​តែ​បំពាក់​ឲ្យ​កង​ម៉ា​រី​ន​អាវុធ​នុយក្លេអ៊ែរ​ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ ដែល​អះអាង​ទៀត​ថា ប្រទេស​នេះ​ ចង់​កសាង​បណ្ដា​នាវា​យោធា​មាន​ចំណុះ​១០.០០០​តោន​។

លោក​គី​ម ​ជុង​អ៊ុ​ន​ បាន​លើក​ពី​រឿង​នោះ ​កាលពី​ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​ក្រុង​ណា​ម​ប៉ូ ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នាវា​ឈ្មោះ​CHOE HYON ជានា​វា​មួយ​ក្នុង​ចំណោម​នាវាចម្បាំង​២​គ្រឿង​ចំណុះ​៥០០០​តោន ដែល​ដាក់​បញ្ចូល​ទឹក​កាលពី​ឆ្នាំទៅ​មិ​ញ​ ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA ។ ក្នុង​ពិធី​នោះ​ មេដឹកនាំ​កូរ៉េ​ខាងជើង​លើក​ឡើង​ថា កម្មវិធី​នេះ ​ដែល​សំដៅ​បំពាក់អាវុធ​នុយក្លេអ៊ែរ​ដល់​កង​ម៉ា​រី​ន កំពុង​ដំណើរការ​ដោយ​មិន​ងាក​ថយ​ចេញពី​ការ​គ្រោងទុក​ឡើយ​។

លោក​គី​ម​ ជុង​អ៊ុ​ន ​បន្ត​ថា បន្ទាប់​ពី​នាវា​ CHOE HYON​ យើង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ នាវា​ពិឃាត​ឈ្មោះ​KANG KON ។ បន្តបន្ទាប់​មក​ទៀត ​យើង​នឹង​បញ្ចេញបណ្ដា​នាវាចម្បាំង​យុទ្ធសាស្ត្រ​ចំណុះ​១០.០០០​តោន​ ៕