ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូណាល់ ត្រាំ បរិហារសេចក្ដីសម្រេចរបស់ព្រឹទ្ធសភាជុំវិញការដកទ័ពពីជម្លោះជាមួយអ៉ីរ៉ង់

20 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​២៣​ មិថុនា​ បាន​បរិហារ​សេចក្ដីសម្រេច​ជា​និម្មិត្តរូប​របស់​សភា បញ្ជា​ឲ្យ​ដក​កងទ័ព​អា​មេ​រិ​ក ​ក្នុង​ជម្លោះ​ប្រឆាំង​អ៉ី​រ៉​ង់​ដោយ​អះអាង​ថា លោក​បាន​រុញ​អ៉ី​រ៉​ង់​ឲ្យ​ជាប់​ក្នុង​ចំណង​ហើយ​។
តាមម​បណ្ដាញ​សង្គម ​TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​បាន​បញ្ជូន​អ៉ី​រ៉​ង់​ឲ្យ​ជាប់​ក្នុង​ចំណង​ប្រុង​រលំរលាយ តែ​ព្រឹទ្ធសភា​អា​មេ​រិ​ក​​បែរជា​សម្រេច​រៀបចំ​ការ​បោះ​ឆ្នោត​មិន​សម​ស្រប​មួយ​ និង​គ្មាន​ន័យ​លើ​ច្បាប់​ស្ដី​ពី​អំណាច​សង្គ្រាម​ទៅ​វិញ​ ។ លោក​
លើក​បែប​នេះ​ ពេល​អា​មេ​រិ​ក​និង​អ៉ី​រ៉​ង់​កំពុង​ចរចា​គ្នា​ ដើម្បី​បញ្ចប់​ជា​រៀង​រហូត​ជម្លោះ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ ។

មុន​នេះ​បន្តិច ​ព្រឹទ្ធសភា​អា​មេ​រិ​ក​បាន​អនុម័ត​សេចក្ដីសម្រេច​ជា​និម្មិត្តរូប​នោះ ​ដោយ​៥០​សំឡេង​គាំទ្រ​ និង​៤៨​សំឡេង​ប្រឆាំង​។ ដោយ​គ្រាន់តែ​ជា​និម្មិត្តរូប​សេច​ក្ដីសម្រេច​នេះ​ មិន​ទាំង​ចាំបាច់​ឲ្យ​លោក​ត្រាំ​ប្រើ​វេតូ​ជំទាស់​ផង​ ។ ពេល​បញ្ជូន​សេចក្ដីសម្រេច​នេះ​ដាក់​ជូន​សភា​អនុម័ត​បន្ត នា​ដើមខែ​ខាង​មុខ ប្រធានាធិបតី​អា​មេ​រិ​ក បាន​បរិហារ​សេចក្ដីសម្រេច​ច​នោះ​ថា ប្រព្រឹត្ត​ផ្ទុយ​នឹង​លទ្ធិ​ស្នេហា​ជាតិ​ពី​សំណាក់ ពួក​អ្នក​ប្រជាធិបតេយ្យ​ និង​សមាជិក​សភា​សាធារណរដ្ឋ​៤​រូប​ដែល​រួម​ដៃ ​។

លោក​ថា​ ពួក​អ្នក​ប្រជាធិបតេយ្យ​ចង់​ឃើញ​ប្រទេស​យើង​​បរាជ័យ​ជា​ជាង​ឲ្យ​ខ្ញុំ​ដណ្ដើម​បាន​ជ័យជម្នះ​ថ្មី​ទៀត ក្នុង​ចំណោម​ជ័យជម្នះ​ជា​ច្រើន​ ។ ពួក​ប្រឆាំង​ជា​អ្នក​ប្រជាធិបតេយ្យ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ប៉ុនប៉ង​រឹត​ត្បិត​អំណាច​យោធា​របស់​លោក​ត្រាំ ក្នុង​ជម្លោះ​ប្រឆាំង​អ៉ី​រ៉​ង់​ដោយ​ចោទ​ថា ​ធ្វើសង្គ្រាម​មិន​ឆ្លងកាត់​សភា​ ។ តាម​រដ្ឋធម្មនុញ្ញ​​​អា​មេ​រិ​កថា មាន​តែ​សភា​ទេ​ដែល​អាច​សម្រេច​ប្រកាស​ស​ង្ក្រា​ម តែ​ក៏​មានច្បាប់​មួយ​ដែល​អាច​ឲ្យ​ប្រធានាធិបតី​ប្រកាស​ស​ង្ក្រា​ម ដើម្បី​ឆ្លើយ​តប​ការ​គំរាម​កំហែង​ភ្លាម​ៗ តែ​ទាមទារ​ឲ្យ​ទទួល​បានការ​អនុ​ញ្ញ​របស់​សភា​បើ​សង្គ្រាម​នោះ​ធ្វើ​ហួស​ពី​ ៦០​ថ្ងៃ​។

សង្គ្រាម​ប្រឆាំង​អ៉ីរ៉​ង់​បាន​លើស​ពី​៦០​ថ្ងៃ​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ​បរិហារ​ថា កងទ័ព​អា​មេ​រិ​នៅ​បន្ត​ ​ទោះបី​ការ​ហ៊ុម​ព័ទ្ធ​កំពង់​ផែ​អ៉ី​រ់ង់​ត្រូវ​លុប​ចោល ក្រោយ​ការ​ចុះ​ហ​ត្ថេ​លេខា​លើ​កិច្ច​ព្រម​ពៀង​ជា​គោលការណ៍​មួយ​កាលពី​ស​ប្ដា​ហ៍​មុន​ក្ដី​ ៕