ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវថ្មី ចូលកាន់មុខតំណែង
- តាកែវ
ខេត្តតាកែវ ៖ លោក ទេព កោសល្យ អនុប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួសលោក ស្រី សារឿន ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃ ពុធ ទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦នេះក្រោមអធិបតីភាព លោក ខាយ ឃុន ហេង រដ្ឋលេខាធិការតំណាងអោយលោក ជា វ៉ាន់ រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូគមនាគមន៍លោកយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តនិងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីអស់លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តជាច្រើនរូបផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់លោកប្រធានមន្ទីរទើបតែងតាំងថ្មីត្រូវយកទុកដាក់ពង្រីកការតបណ្ដាញគមនាគមន៍នៅក្នុងខេត្តដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ សេវាទូរស័ពនិងអ៊ីនធើណេតជាពិសេសវាផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគឲ្យទាក់ទងគ្នាក្នុងការបញ្ជាទិញទំនិញពីក្រៅប្រទេស ។
លោកអភិបាលខេត្តតាកែវក៏បានផ្តាំផ្ញើឲ្យលោកប្រធានមន្ទីរប្រៃសណីយ៍ថ្មីត្រូវទប់ស្កាត់ការលក់ស៊ីមកាតទូរស័ព្វដោយគ្មានអត្តសញ្ញាណប័ណ្ណនិងត្រូវសហការជាមួយអាជ្ញាធក្រុងស្រុកឲ្យបានល្អ ពាក់ព័ន្ធទៅនិងការប្រើប្រាស់សេវាអ៊ីនធ័ណេតនៅតាមមូលដ្ឋាន ហើយប្រសិនបើមានការប្រើប្រាស់សេវាអ៊ីនធ័ណេតច្រើនលើសកំណត់ឬមានបញ្ហាមិនប្រក្រតីណាមួយ ត្រូវចុះទៅពិនឹត្យមើលដល់ទីតាំងក្រែងមានបញ្ហាប្រព្រឹត្តិបទល្មើសស្កេមអនឡាន ព្រោះការប្រព្រឹត្តបទល្មើសស្កេមអនឡាញវាពាក់ព័ន្ធទៅនិងការប្រើប្រាស់សេវាអ៊ីនធ័ណេត។
មានប្រសាសន៍នាឧកាសនេះលោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍បានសំដែងការអបអរសាទរចំពោះលោក ទេព កោសល្យ ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីនាពេលនេះ និងបានណែនាំឲ្យលោកប្រធានមន្ទីថ្មី ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត នឹងត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទូរស័ព្វ សេវាអ៊ីនធ័ណេតជូនប្រជាពលរដ្ឋឱ្យបានល្អនិងទាន់ពេលវេលាសាកសមជាមន្ត្រីផ្តល់សេវាល្អក្នុងការបម្រើប្រជាពលរដ្ឋ ៕





ចែករំលែកព័តមាននេះ