ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីចាប់ផ្ដើមសង្ស័យលើលោក​ដូណាល់ ត្រាំ ជុំវិញការដោះ​ស្រាយសង្គ្រា.មអ៊ុយក្រែន

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​យូរ​មក​ហើយ​ជឿ​ថា លោក​ដូ​ណា​ល់​ត្រាំ​ អាច​ជួយ​ឲ្យ​សម្រេច​បាន​បទ​ឈប់​បាញ់​គ្នា ជា​ជាង​ផលប្រយោជន៍​របស់​ខ្លួន ពេល​នេះ​ រុ​ស្ស៊ី​​មានការ​សង្ស័យ​ហើយ​ ។

ក្រុង​មូ​ស្គូ​យល់​ថា ​សហរដ្ឋអាមេរិក​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ការ​ឃ្លាត​ចាក​ពី​តួនាទី​អាជ្ញាកណ្ដាល​ ដែល​មិន​លម្អៀង​ក្នុង​ការ​ចរចា សំដៅ​បញ្ចប់សង្គ្រាម​ជាង​៤​ឆ្នាំ​មក​ហើយ​នៅ​អ៊ុយ​ក្រែ​ន ។ នេះ​ជា​ការ​គូសបញ្ជាក់ ​កាលពី​ថ្ងៃ​ទី​២៣​ មិថុនា របស់​រដ្ឋមន្ត្រី​ការ​បរ​ទេស​រុ​ស្ស៊ី ​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ​។

នៅ​មុខ​បណ្ដា​អ្នកការទូត​បរទេស​នាទី​ក្រុង​មូ​ស្គូ​ លោក​ឡាវ​រ៉ូ​វ​ថ្លែង​ថា បើ​ធ្វើការ​វិនិច្ឆ័យ​លើ​បណ្ដា​សកម្មភាព​របស់​ខ្លួន អា​មេ​រិ​ក​ហាក់ដូចជា​បោះបង់​តួនាទី​ជា​អាជ្ញាកណ្ដាល​មិន​លម្អៀង ហើយ​ផ្ទុយ​ទៅ​វិញ​ប្រកាន់​យក​ការ​បង្កើន​ការ​គាបសង្កត់​តាម​រយៈ​បណ្ដា​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​ ​។ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ស​ប្ដា​ហ៍​មុន​ក្នុង​កិច្ចប្រជុំ​កំពូល​G7 នៅ​បារាំង​លើក​ឡើង​ថា រុ​ស្ស៊ី​​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​និង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​អាច​ដាក់​ឡើង​វិញ​ បណ្ដា​ទណ្ឌកម្ម​ដែល​បាន​លើកលែង​។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​វិញ កាលពី​ថ្ងៃ​ទី​២៣ ​មិថុនា​ ក្នុង​ពិធី​មួយ​នៅ​វិមាន​ក្រឹម​ឡាំង បាន​ចោទប្រកាន់​បណ្ដា​ប្រទេស​សមាជិក​អូតង់​ថា កំពុង​រៀបចំ​សង្គ្រាម​មួយ​ប្រឆាំង​រុ​ស្ស៊ី ​។ លោក​ថា ​ពួក​គេ​បាន​បង្កើន​ថវិកា​យោធា​ និង​ថវិកា​ដើម្បី​ធ្វើការ​វាយប្រហារ​ ។

ទន្ទឹម​នឹង​នេះ​ដែរ ​ដើម្បី​លើក​ហេតុផល​ពី​ការ​ចំណាយ​ខាង​យោធា​ និង​ការ​ធ្វើ​យោ​ធូប​នី​យ​កម្ម​ទាំង​ស្រុង​របស់​រដ្ឋ​ពួក​គេ មេដឹកនាំ​បណ្ដា​ប្រទេស​អូតង់​ និង​របស់​សហភាព​អឺរ៉ុប បាន​បន្ត​ធ្វើ​សកម្មភាព​ភូត​កុហក​ដូច​មុន​ដដែល ពី​ការ​គំរាមកំហែង​របស់​រុ​ស្ស៊ី ៕