ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចរចាសន្តិភាពរវាងអាមេរិក និងអ៉ីរ៉ង់ ជួបភាពទាល់ច្រកលើបញ្ហាអធិការកិច្ចនុយក្លេអ៊ែរ និងវិបត្តិច្រកសមុទ្រហ័រមូស

1 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កាលពី​ថ្ងៃ​ទី២៣ ​មិថុនា ក្នុង​ការ​ចរចា​បន្ត​ អា​មេ​រិ​ក​និង​អ៉ី​​រ៉​ង់​ មានការ​ខ្វែងគំនិត​គ្នា​លើ​លទ្ធភាព​នៃ​ការ​ធ្វើ​អធិការកិច្ច​របស់​ អ​.​ស​.​ប លើ​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ ដែល​រង​ការ​កម្ទេច​ដោយ​អា​មេ​រិ​ក ​។

ខណៈ​បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​ប្រទេស​ទាំង​២ ចរចា​គ្នា​លើ​បែបបទ​នៃ​ការ​បញ្ចប់សង្គ្រាម​ជា​ស្ថាពរ ផែនការ​ផ្សេង​មួយទៀត​ក៏​លេចឡើង ដើម្បី​ដោះស្រាយ​សភាពការណ៍​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ ការ​ខ្វែងគំនិត​គ្នា​នោះ​កើតឡើង ក្នុង​ពេល​ដែល​ប្រធា​នាធិបតី​អ៉ី​រ៉​ង ​ជួប​ជាមួយ​អ្នក​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន និង​ក្នុង​ពេល​ដែល​ក្រុមបច្ចេកទេស​អ៉ី​រ៉​ង់ ​និង​អា​មេ​រិ​ក​បន្ត​ការ​ចរចា​នៅ​
ស្វ៊ី​ស​។

ទីភ្នាក់ងារ​ អ​.​ស​.​ប ​មួយ​ថ្លែង​ កាលពី​ថ្ងៃ​ទី​២៣​ មិថុនា​ ថា ផែនការ​មួយ​កំពុង​តែ​តាក់តែង ដើម្បី​ឲ្យ​បណ្ដា​នាវា​និង​នាវិក​ច្រើន​ពាន់​នាក់​ដែល​ជាប់​គាំង នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ អាច​បន្តដំណើរ​បាន​។ មុន​នេះ ​នា​ថ្ងៃ​ទី​២៣​ មិថុនា​ ដែរ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អ៉ី​​រ៉​ង់ លោក​អេ​ស្មា​អ៊ី​ល​បា​ហ្គា​អី និយាយ​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ថា ពុំ​មានការ​ធ្វើ​អធិការកិច្ច​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់ ដែល​រង​ការ​ទម្លាក់​គ្រាប់បែក​កាលពី​ឆ្នាំទៅ​មិ​ញ ​ដោយ​សហរដ្ឋអាមេរិក គ្រោង​ធ្វើ​ដោយ​អ​.​ស​.​ប​ឡើយ​ ។

លោក​បាន​បដិសេធ​ការ​លើក​ឡើង​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ឌី​ជីវ៉ា​ន​ ដែល​ថា ការ​ចរចា​នៅ​ស្វ៊ី​ស​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ ដែល​អាច​ឲ្យ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ធ្វើ​អធិការកិច្ច​នៅ​បណ្ដា​ទីតាំង​នុយក្លេអ៊ែរអ៉ី​រ៉​ង់​ ។ ប្រធា​នា​ធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ អះអាង​នា​ថ្ងៃ​ទី​២៣​ មិថុនា​ ប្រាប់​ដល់​បណ្ដា​អ្នកកាសែត​ថា ប្រសិនបើ​អ៉ី​រ៉​ង់ ​មិន​ទទួលយក​ការ​ធ្វើ​អធិការកិច្ច​នោះ​ទេ លោក​នឹង​បញ្ចប់​ភ្លាម​ការ​ចរចា​ជាមួយ​អ៉ី​​រ៉​ង់ ​។ ប៉ុន្តែ​លោក​បន្ត​ថា​ វា​មិន​បន្ទាន់​ឡើយ​ដែល​ចាប់ផ្ដើម​ធ្វើ​បែប​នោះ ​។

ចំណែក​ផែនការ​ជម្លៀស​នាវិក​ប្រមាណ​ជា​១១.០០០​នាក់​ ជាប់​លើ​បណ្ដា​នាវា​បាន​ចាប់ផ្ដើម​អនុវត្ត​ហើយ ដោយ​រួម​សហការ​ជាមួយ​អ៉ី​រ៉​ង់​ និង​អូ​ម៉​ង់ គ្រប់​រដ្ឋ​នៅ​ជាប់​ឆ្នេរសមុទ្រ​តំបន់ សហរដ្ឋអាមេរិក​និង​ផ្នែក​សមុទ្រ​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ​គ្ក​លេខាធិការ​អង្គការ​សមុទ្រ​អន្តរជាតិ លោក​អា​សឺ​នី​ញ៉ូ​ដូ​មីន​ហ្គេ​ស​ ។ អង្គការ​នោះ​បញ្ជាក់​ថា ការ​ចេញដំណើរ​របស់​បណ្ដា​នាវា​ធ្វើ​បន្តបន្ទាប់​គ្នា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នៃ​ការ​បុក​គ្នា​ ។

ការ​ចរចា​រវាង​អា​មេ​រិ​ក ​និងអ៉ី​រ៉​ង់ ដើម្បី​ស្វែងរក​សន្តិភាព​ដ៏​ស្ថិតស្ថេរ​មួយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ចាប់ផ្ដើម​នា​រសៀល​ថ្ងៃ​ទី​២១​ មិថុនា នៅ​សណ្ឋាគារ​ដ៏​ទំនើប​មួយ ក្នុង​តំបន់​ភ្នំ​ALPES ស្វ៊ី​ស ៤​ថ្ងៃ​បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​ពិសារ​នៃ​កិច្ចព្រមព្រៀង​ដ៏​ផុយ​ស្រួយ មួយ​ដោយសារ​សភាពការណ៍​នៅ​លី​បង់​ ៕