សង្គ្រាមអ៉ីរ៉ង់ ៖ អនុប្រធានាធិបតីអាមេរិក លោកឌីជីវ៉ានថ្លែង កាលពីថ្ងៃទី២២ មិថុនា ថា ការពិភាក្សាគ្នាដ៏យូរជាមួយបណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់អ៉ីរ៉ង់នៅស្វ៊ីស អាចជាមូលដ្ឋានដ៏ល្អសម្រាប់កិច្ចព្រមព្រៀងចុងក្រោយដ៏មានផ្លែផ្កា ពេលដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់អ៉ីរ៉ង់ទាំងនោះ ស្វែងរកបញ្ចប់ជាស្ថាពរនូវសង្គ្រាមដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែលពីដំណាច់ខែកុម្ភៈមក ។

លោកឌីជីវ៉ាន និងបណ្ណាអ្នកទទួលខុសត្រូវអាមេរិក រៀបរាប់ពីការរីកចម្រើនលើចំណុចជាច្រើន ពិសេសការបង្កើតបណ្ដាយន្តការសំដៅធានាការរក្សាការបើកច្រកសមុទ្រហ័រមូស និងដោះស្រាយការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងពួកហេសប៊ុលឡាហ៍លីបង់គាំទ្រដោយអ៉ីរ៉ង់ ។
កិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលសំដៅបញ្ចប់ការប្រយុទ្ធគ្នានៅអ៉ីរ៉ង់ចុះហត្ថលេខា កាលពីសប្ដាហ៍មុន ដោយមេដឹកនាំអាមេរិកនិងអ៉ីរ់ង់ គ្រោងទុកពេល៦០ថ្ងៃដើម្បីចរចាលើបណ្ដាបញ្ហាគន្លឹះ ពិសេសអនាគតកម្មវិធីនុយក្លេអ៊ែរអ៉ីរ់ង់ ខណៈការព្រួយបារម្ភនៅតែមានលើឆន្ទៈរបស់អ៉ីរ៉ង់ដែលចង់ប្រើប្រាស់កម្មវិធីនោះ ក្នុងគោលដៅយោធាតែអ៉ីរ៉ង់បានបដិសេធន៍។
អនុប្រធានាធិបតីអាមេរិកបានចាកចេញពីស្វ៊ីសហើយ ទុកឲ្យបណ្ដាក្រុមអ្នកបច្ចេកទេសបន្តចរចាគ្នា ហើយប្រធានាធិបតីអាមេ
រិកលោកដូណាល់ត្រាំ បានលើកពីការខិតខំប្រឹងប្រែងនានា សំដៅធ្វើឲ្យច្រកសមុទ្រហ័រមូសនៅតែបើកចំហសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន។
ប្រមុខអ្នកចរចាអ៉ីរ៉ង់ប្រធានសភាលោកម៉ូហាម៉ាដបាក់ហ័រកាលីបាហ្វ កាលពីថ្ងៃទី២២ មិថុនា បានទាមទារថា ច្រកសមុទ្រហ័រ
មូស ត្រូវគ្រប់គ្រងដោយអ៉ីរ៉ង់ តែក្នុងការគោរពច្បាប់អន្តរជាតិ ៕

ចែករំលែកព័តមាននេះ