ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះរាលដាលយ៉ាងលឿនក្នុងអគារពាណិជ្ជកម្មកម្ពស់ ៣ជាន់នៅឥណ្ឌា បង្ខំឱ្យនិស្សិតជាច្រើននាក់លោ.តទម្លាក់ខ្លួនពីលើអគារ

1 ថ្ងៃ មុន

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​រាយការណ៍​ថា ភ្លើង​បាន​ឆាបឆេះ​អគារ​មួយ​ដែល​មា​នប​ណ្ណា​ល័យ​មួយ ​និង​មជ្ឈមណ្ឌល​ជួយ​ទ្រទ្រង់​ការ​​សិក្សា​សម្រាប់​និស្សិត​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៤​នាក់​ កាលពី​ថ្ងៃ​ទី​២២​ មិថុនា​ នៅ​ឥណ្ឌា​ ។

ភ្លើង​បាន​ឆាបឆេះ​អគារ​នោះ ​ស្ថិត​នៅ​ក្រុង​LUCKNOW រដ្ឋធានី​នៃ​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​សភាគ​ខាងជើង​ឥណ្ឌា​ ។ អគារ​ពាណិជ្ជកម្ម​មាន​កម្ពស់​៣​ជាន់​នោះ​ ស្ថិត​ក្នុង​សង្កាត់​មាន​ប្រជាជន​រស់នៅ​កុះករ​មួយ​។ ភ្លើង​ចាប់​ឆេះ​ពី​ជាន់​ក្រោម​ ហើយ​រាលដាល​យ៉ាង​លឿន​ដល់​ជាន់​ខាងលើ​ទៀត​ ។ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា មនុស្ស​១៤​នាក់​បាន​ស្លាប់ ក្នុង​គ្រោះ​មហន្តរាយ​នោះ​ ហើយ​មនុស្ស​៤​នាក់​ទៀត​រង​របួស​ ។

ក្នុង​ពេល​ភ្លាម​ៗ​ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​ជា​និស្សិត​ ឬ​យ៉ាងណា​ឡើយ​។ និស្សិត​ច្រើន​នាក់​បាន​លោត​ទម្លាក់​ខ្លួន​ពី​ជាន់​ខាងលើ​នៃ​អគារ​គេច​ចេញពី​អណ្ដាតភ្លើង​។ ទូរទស្សន៍​ឥណ្ឌា​បាន​ផ្សាយ​បណ្ដា​រូបភាព​នៃ​អណ្ដាតភ្លើង​ដែល​ជះ​ចេញពី​ផ្លែ​ក​ខាង​មុខ​នៃ​អគារ​ចំណែក​ពួក​អ្នក​ពន្លត់ភ្លើង​ខិតខំ​តតាំង​ជាមួយ​ភ្លើង ​។ ក្នុង​អគារ​នេះ​ មាន​មជ្ឈមណ្ឌល​ជួយ​ទ្រទ្រង់​ការ​សិក្សា​របស់​និស្សិត បណ្ណាល័យ​មួយ​ និង​ផ្នែក​អាំង​ហ្វូ​ហ្គ្រា​ហ្វី​មួយ​៕