ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណាដា៖ មនុស្ស៣នាក់ស្លា.ប់ រួមទាំងប៉ូលិស និងជន​សង្ស័យ​ក្នុងហេតុការណ៍បា.ញ់ប្រហារកណ្ដាលក្រុង

2 ថ្ងៃ មុន

ប្រទេស​កា​ណា​ដា ៖ មនុស្ស​៣​នាក់​ស្លាប់ ​ក្នុង​នោះ ​មាន​ប៉ូលិស​ម្នាក់​និង​ជនសង្ស័យ កាលពី​ថ្ងៃ​ទី​២២​ មិថុនា ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​សង្កាត់​មួយ​ នា​កណ្ដាល​ក្រុង​ម៉ុង​រេ​អាល់​ កា​ណា​ដា កន្លែង​ដែល​មាន​ហាង​និង​ភោជនីយដ្ឋាន​ជ្វី​ហ្វ​ជា​ច្រើន​។

តាម​ប៉ូលិស​ថា មនុស្ស​ទី​៣​ដែល​ស្លាប់​ ជា​អ្នក​រស់នៅ​ក្នុង​សង្កាត់​COTE- DES- NEIGAS ភាគ​ខាងលិច​ក្រុង​ ។ ប៉ូលិស​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ​នៅឡើយ​ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រមុខ​ប៉ូលិស​ក្រុង​ម៉ុង​រេ​អាល់​លោក​ហ្វា​ឌី​ដា​ហ្គ័​រ​និយាយ​ថា មក​ដល់​ពេល​នេះ ក្នុង​ការ​បាញ់ប្រហារ​កំណត់​ឃើញ​មាន​តែ​ជនសង្ស័យ​ម្នាក់​គត់​ ដែល​ត្រូវ​បាញ់​ស្លាប់​។ លោក​បាន​រៀបរាប់​ពី​ការ​បាញ់​តតាំង​គ្នា រវាង​ប៉ូលិស​និង​ខ្មាន់កាំភ្លើង​។

បណ្ដា​រូបភាព​តាម​បណ្ដាញ​សង្គម​បង្ហាញ​បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​យោធា កាន់​កាំភ្លើង​១​ដើម​ដេក​ដួល​លើ​ដី​។ នារី​ប៉ូលិស​ម្នាក់​ក៏​រង​របួស​ដែរ​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​ ៕