ប្រទេសអង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកគៀរស្តាម័រ ប្រកាសកាលពីថ្ងៃទី២២ មិថុនា ថា លោកសុំលាលែងពីតំណែងប្រមុខគណបក្សការងារកំពុងកាន់អំណាច ហើយលោកនឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នាប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ការប្រកាសលាលែងនេះ កើតមាន២ឆ្នាំ ក្រោយលោកត្រូវបានជ្រើសតាំងដោយសំឡេងភាគច្រើនមក ។

លោកគៀរស្តាម័របញ្ជាក់ថា លោកនឹងនៅជានាយករដ្ឋមន្ត្រីរហូតដល់ជ្រើសតាំងបានប្រមុខគណបក្សការងារថ្មី។ លោករងការគាបសង្កត់កាន់តែខ្លាំងឲ្យលោកលាលែង ដើម្បីទុកតំណែងនោះឲ្យមេដឹកនាំថ្មី ដែលអាចស្ដារសភាពការណ៍លំបាកបច្ចុប្បន្នរបស់រដ្ឋាភិបាល ដែលកំពុងធ្លាក់ប្រជាប្រិយភាពខ្លាំង។ លោកជាអ្នកដឹកនាំគណបក្សការងារឲ្យដណ្ដើមបានជ័យជម្នះដ៏ធំធេងក្នុងការបោះឆ្នោតសភា កាលពីខែកក្កដាឆ្នាំ២០២៤ ។ ប៉ុន្តែក្រោយមកប្រជាប្រិយភាពរបស់លោក និងគណបក្សលោកបានធ្លាក់ចុះ ។
តាមបណ្ដាញសង្គមអតីតអភិបាលក្រុង GRAND MANCHESTER ដែលមានប្រជ្រាប្រិយភាពខ្ពស់អះអាងថា លោកប៉ុនប៉ងបន្តតំណែងពីលោកស្តាម័រ ។ ចំណែកអតីតរដ្ឋមន្ត្រីសុខាភិបាលលោកWES STREETING ដែលចាត់ទុកថាជាគូប្រជែងសំខាន់ បានងាកមកគាំទ្រលោក។ មានតែសមាជិកសភាទេ ដែលអាចឈរឈ្មោះជាថ្នាក់ដឹកនាំគណបក្ស ៕

ចែករំលែកព័តមាននេះ