ស៊ីម៉ាក់បង្ហាញភស្តុតាងប្រវត្តិសាស្ត្រគ្រា.ប់បែកទម្លា.ក់ពីយន្តហោះ MK-84 ទម្ងន់ជិត១តោនសំណល់សង្គ្រាមឈ្លានពាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ហេង រតនា បានប្រកាសបង្ហាញភស្តុតាងសង្គ្រាមដ៏ធំមួយ គឺគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ដែលមានទម្ងន់ជិត១តោន (ជិត១.០០០គីឡូក្រាម) ។

ជាក់ស្តែងលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រកាស នាព្រឹកថ្ងៃទី២៣ ខែមិថុនានេះថា ៖ នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ទម្ងន់ជិត១.០០០គីឡូក្រាម(១តោន)ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមសៀមឈ្លានពាន ដែលត្រូវបានប្រតិបត្តិការដោះបន្សាប ទុកជាភស្តុតាងមរតកប្រវតិ្តសាស្ត្រសង្គ្រាមឈ្លានពាន ។

លោក ហេង រតនា បានបន្ថែមទៀតថា យោងតាមការពិនិត្យ សំណាកគ្រាប់បែកនេះ ត្រូវបានផលិតឡើងនៅក្នុងខែសីហា ឆ្នាំ១៩៩៦ ដោយឧស្សាហកម្មយោធារបស់ប្រទេសអ៊ីស្រាអ៊ែល ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ