ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្មកម្ពុជាជាមួយនឹងប្រទេសបីនេះ បន្តស្ទុះឡើងខ្លាំងបំផុត

2 ថ្ងៃ មុន

ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​ប្រទេស​បី​នៅ​ក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍​បាន​ស្ទុះ​ឡើង​ខ្លាំង​បំផុត​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២៦ ។ នេះ​បើ​តាម​ស្ថិតិ​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ទាំង​បី​នោះ គឺ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ។ ដោយ​សិង្ហ​បុរី មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​តម្លៃ​១,០៧​ពាន់​លាន​ដុល្លារ មាន​កំណើន​កើនឡើង​២៤២ ភាគរយ ម៉ា​ឡេ​ស៊ី​មាន​ទំហំ​៦៥៩ លាន​ដុល្លារ​កើនឡើង​ជិត​៥៤​ភាគរយ ហើយ​ឥណ្ឌូ​នេ​ស៊ី មាន​តម្លៃ​ជាង​៥៥១​លាន​ដុល្លារ កើនឡើង​ជាង​១៧​ភាគរយ ។

ដោយឡែក​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ នៅ​បន្ត​មាន​ចរន្ត​នាំ​ចេញ​នាំ​ចូល​បន្ត​ដដែល គ្រាន់តែ​ថមថយ​ពី​១,៨៧ ពាន់​លាន មក​នៅ​ត្រឹម​១,១៥ ពាន់​លាន​ដុល្លារ ពោល គឺ​ថយ​ចុះ​ជិត ៣៩ ភាគរយ គិត​ជា​ទឹកប្រាក់​ធ្លាក់​ដល់​ជាង​៧០០ លាន​ដុល្លារ ៕