ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​បន្ត​ស្តារ​ប្រព័ន្ធ​លូ ជា​អាទិភាព​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​ បន្ទាប់​ពី​ស្តារ​ប្រព័ន្ធ​លូ​និង​សំអាត​ទរ​ទឹកភ្លៀង​ចំនួន​១០​ខ្សែ នៅ​ខណ្ឌដូនពេញ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ចុះ​ស្តារ​ប្រព័ន្ធ​លូ ជា​អាទិភាព​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​បន្ត​ទៀត​ក្រោយ​ពី​ធ្វើ​សកម្មភាព​ស្តារ​ប្រព័ន្ធ​លូ​និង​សំអាត​ទរ​ទឹកភ្លៀង​ចំនួន​១០​ខ្សែ នៅ​ភូមិសាស្ត្រ​ខណ្ឌដូនពេញ កាលពី​ស​ប្តា​ហ៍​មុន និង​ក្រោយ​បាន​ស្តារ​ប្រព័ន្ធ​លូ ស្តារ​ប្រឡាយ ជា​ច្រើន ខ្សែ និង​កសាង​ស្ថានីយ៍​មូ​ម​ទឹកជា បន្តបន្ទាប់ ទៀត​នៅ​ជាយ​រាជធានី​ភ្នំពេញ​រួចរាល់​។

ការងារ​ទាំងនេះ​ធ្វើ​ឡើង​ក្រោម​ការ​យកចិត្តទុកដាក់ និង​ណែនាំ ព្រមទាំង​ឧបត្ថម្ភ គាំទ្រ​ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ផែនការ​ត្រៀម​រំដោះ​ជំនន់​ទឹកភ្លៀង ដេ​ី​ម្បី បញ្ចៀស​ការ​ជន់​លិច​ផ្ទះសម្បែង​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​រដូវវស្សា​នេះ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២២​មិថុនា​នេះ ក្រុមការងារ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ លោក ឯក ឃុន​ដឿ​ន អភិបាលរង តំណាង ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជ​នី​ភ្នំពេញ បាន​ចុះ​ស្តារ​ប្រព័ន្ធ​លូ​ជា​អាទិភាព​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​ចំនួន​១០​ខ្សែ​បន្ត​ទៀត​។

លោក ឯក ឃុន​ដឿ​ន បានឱ្យ​ដឹង​ថា​៖​ការ​ស្តារ​ប្រព័ន្ធ​លូ​តាម​បណ្តា​យ​ផ្លូវ​ទាំង​១០​ខ្សែ​នេះ​រួម​មាន​៖
១-​មហាវិថី​សម្តេច​សុធារស (​ផ្លូវ​ព្រះ​សីហ​នុ ដល់​ផ្លូវ​ព្រះ​នរោត្តម​)​។
២-​មហាវិថី​ព្រះ​នរោត្តម​(​វិមាន​ឯករាជ្យ មក​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​)​។
៣-​មហាវិថី​ម៉ៅ​សេ​ទុង​(​ស្ថានទូត​ចិន ដល់​ផ្លូវ នរោត្តម​)​។
៤-​មហាវិថី​ព្រះ​មុន្នី​វង្ស​(​ផ្លូវ​ម៉ៅ​សេ​ទុង ដល់ ស្ពាន​មរ​ត​តេ​ជោ​ថ្មី​)​។

៥ -​មហាវិថី​យុទ្ធ​ពល​ខេ​មរ​ភូមិ​(​ស្ពាន​មក​រត​តេ​ជោរ​ហូត​ដល់​រហូត​ដល់​ស្តុ​ប​ទំនប់​ទឹក​)​។
៦-​ផ្លូវ​រដ្ឋសភា​(​រង្វង់​មូល​សម្តេច​សង្ឃ​ដល់​ផ្លូវ​ចៃ​ការ​)
៧-​ផ្លូវ​ចៃ​ការ​(​ផ្លូវ​សបិត រហូត​ដល់​ស្តុ​ប​ស្ថានទូត​រុ​ស្សី​)
៨-​ផ្លូវ​លេខ​៤៣០(​ផ្លូវ​៤៣២ រហូត​ដល់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​)
៩-​ផ្លូវ​លេខ​៤៦៦ (​ពី​ផ្លូវ​នរោត្តម ដល់​ផ្លូវ​ប្រឡាយ​១០៥)
១០-​ផ្លូវ​លេខ​៤៨៤ (​ពី​ផ្លូវ​ព្រះ​មុន្នី​វង្ស ដល់​ផ្លូវ ប្រឡាយ​១០៥)​។

លោក ឯក ឃុន​ដឿ​ន បាន​បញ្ជាក់​ថា​៖ ក្រុមការងារ​នេះ​ប្រើប្រាស់​រថយន្ត​ចំនួន​១២​គ្រឿង ដោយ​បែង​ចែង​ជា​៥​ក្រុម​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា​តែ​ម្តង​។​សំរាប់​ការងារ​នេះ​ដែរ កាលពី​ស​ប្តា​ហ៍​មុន​យើង​បាន​បញ្ជាប់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ហើយ​ពេល​នេះ​យើង​បាន​បន្ត​មក​ខណ្ឌចំការមន​។ យើង​នឹង​បន្ត​ទៅ​ខណ្ឌ​៣​ទៀត នោះ​គឺ​ខណ្ឌ​បឹង​កេងកង ខណ្ឌ​៧​មក​រា​និង​បញ្ចប់​នៅ​ខណ្ឌទួលគោក​។

លោក ឯក ឃុន​ដឿ​ន ក្នុង​ឱកាស​នោះ​បាន​ណែនាំ​ឱ្យ​ថា្ន​ក់​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​ពិនិត្យ​មើល​ទីតាំង​ដែល​ប្រឈម​និង​ការ​លិចលង់​ខ្លាំង ដើម្បី​ឱ្យ​ក្រុមការងារ​បាន​ស្តារ​ឱ្យ​បាន​រួចរាល់​និង​ធានា​បាន​ថា មិន​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​។

លោក ឯក ឃុន​ដឿ​ន បាន​បញ្ជាក់​បន្ថែម​ថា​៖ តាម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ គឺ​បានឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​៥​នៅ​កណ្តាល​រាជធានី សហការ​ជាមួយ​មន្ទីរ​សា​ធារ​ការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​បូម​ស្តារអណ្តូង លូ និង​សំអាត​ដី​ភក់​តាម​ប្រព័ន្ធ​លូ ត្រៀម​បញ្ចៀស​ការ​ជន់​លិចលង់​មុន​រដូវភ្លៀង​ធ្លាក់​មក​ដល់​។ ជាមួយ​គ្នា​នោះ ឯកឧត្ដម អភិបាលរង ក៏​បាន អំពាវនាវ​ឱ្យ​បងប្អូន​ប្រជា​ពលរ​រដ្ឋ ត្រូវ​វេច​ខ្ចប់ ទុកដាក់​សំរាម ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​បាន អនាម័យ និង បរិស្ថាន​ស្អាត ព្រមទាំង អាច បញ្ចៀស​ការ​លិចលង់ និង​ជួយ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​យើង​ផង​ដែរ​៕