អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ចុះធ្វើរដ្ឋបាលប្រមូលជនគ្មានទីពឹងក្នុងមូលដ្ឋានបាន២០នាក់សុទ្ធតែផ្ទុកសាធាតុញៀ.នបន្ទាប់ពីធ្វើតេស្តរួច
- ភ្នំពេញ
រាជធានី ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារសង្កាត់ស្ទឹងមានជ័យទី២ ដឹកនាំដោយលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ និងចៅសង្កាតរង់ទី២ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិទាំង៩ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី២ បានចុះធ្វើរដ្ឋបាលប្រមូលជនអនាថាក្នុងមូលដ្ឋានសង្កាត់ ទាំង៩ភូមិបានចំនួន ២០នាក់ (ស្រី០៣នាក់) សុទ្ធតែផ្ទុកសាធាតុញៀនក្នុងខ្លួន បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្ត៕




ចែករំលែកព័តមាននេះ