ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការកាត់ឆុងតាមពុទ្ធសាសនា មិនលំបាកហើយស្មុគស្មាញឡើយ

2 ខែ មុន

សម្តេចព្រះ​ឧត្តម​វង្សា គូ សុភាព សមាជិក​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​បាន​មាន​ថេរ​ដីកា​ថា ការ​កាត់​ឆុង​តាម​ពុទ្ធសាសនា មិន​លំបាក​នៅ​ក្នុង​ការ​ធ្វើ​ពិធី​អី​ស្មុគស្មាញ​ច្រើន​ឡើយ ។

មាន​ថេរ​ដីកា​ហើយ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម សម្តេចព្រះ​ឧត្តម​វង្សា បាន​បន្ត​ទៀត​ថា វិធី​កាត់​ឆុង​នៅ​ក្នុង​ពុទ្ធ​សា​សា​នា​ងាយ​ណាស់ គឺ​ធ្វើបុណ្យ​ឲ្យ​ច្រើន ហើយ​កុំ​សូវ​យកពាក្យ​អ្នក​ថា ឆ្នាំ​នេះ​ឆុង​យក​មក​គិត ពីព្រោះ​ការ​មមៃ​បែប​នេះ​ធ្វើ​ឲ្យ​ស្មុគ និង​ស្ត្រេ​ស​ទៅ​វិញ​ទៅ ។

សម្តេចព្រះ​ឧត្តម​វង្សា បាន​មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ការ​ដែល​យក​សំដី​មក​គិត​នាំ​ឲ្យ​យើង​មមៃ​រឿង​នោះ ហើយ នាំ​ឲ្យ​យើង​កើតទុក្ខ ។ សម្តេចព្រះ​ឧត្តម​វង្សា​បាន​បញ្ជាក់​ថា «​កុំ​យកពាក្យ​នោះ​មក​គិត គឺ​ត្រូវ​ប្រឹង​ធ្វើបុណ្យ សុំ​សីល អី​ទៅ​» ។

សម្តេចព្រះ​ឧត្តម​វង្សា បាន​មាន​ថេរ​ដីកា​បន្ត​ថា «​ធ្វើបុណ្យ​កាត់​ឆុង អត់​ពិបាក​ទេ ធ្វើ​ពិធី​អី​ច្រើន​ស្មុគស្មាញ​ទេ គឺ​ធ្វើ​តែ​បុណ្យ​ទៅ ហើយ​ការ​ធ្វើបុណ្យ​នោះ គឺ​រាប់​តាំងពី​ចិញ្ចឹម​ឪ ចិញ្ចឹម​ម៉ែ ថ្វាយបង្គុំ​ព្រះ ចែកទាន ដាក់​បាត្រ​លោក ផ្សាយ​មេត្តា​ជាដើម ។ សម្តេចព្រះ​ឧត្តម​វង្សា បាន​មាន​ថេរ​ដីកា​បន្ត​ថា កម្លាំង​បុណ្យ​ជា​ភាព​ត្រជាក់ត្រជុំ អាច​កាត់​ភាព​ក្តៅ​ចង្រៃ​ឧ​ប​ទ្រុប​ចេញ​បាន ។

សម្តេចព្រះ​ឧត្តម​វង្សា បាន​បាន​មាន​ថេរ​ដីកា​បន្ត​ថា ចង់បាន​អាយុ​វែង គួរ​ទទួលទាន សម្រាក​ឲ្យ​ត្រឹមត្រូវ ចិញ្ចឹម​ឪពុក​ម្តាយ ហើយ​ចិត្តគំនិត​កុំ​សូវ​មួម៉ៅ​សៅហ្មង អត់​ធ្វើ​កម្ម​ពៀរ​ជាមួយនឹង​អ្នក​ណា នោះ​នឹង​អាយុ វែង​ហើយ ។ សម្តេចព្រះ​ឧត្តម​វង្សា​បាន​បន្ត​ថា យើង​ត្រូវ​រៀន​ធ្វើបុណ្យ ធ្វើបុណ្យ​តិច​ៗ ហើយ​សន្សំទុក ៕