ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគ្រា.ប់កុំប៉ះ ! នរណាមិនភ័យកំពុងតែ​ភ្ជួរ​ដីស្រែសុខៗក៏ឃើញគ្រា.ប់មិនទាន់ផ្ទុះមួយរណ្តៅក្នុងដីស្រែ

2 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ នរណា​មិន​ភ័យ​នោះ ភ្ជួរស្រែ​សុខ​ៗ​ជួប​កំណប់​គ្រា​.​ប់ ! កសិករ​នៅ​បន្ទាយ​មាន​ជ័យ ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​គំនរ​ក្នុង​ដីស្រែ ។

អាជ្ញាធរ​មីន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុន​នា​នេះ​ថា ៖ កសិករ​មួយ​រូប បាន​ប្រទះ​ឃើញ​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ពេល​គាត់​កំពុង​ភ្ជួរ​ដីស្រែ​របស់​គាត់ ក្នុងភូមិ​ក្បាល​ក្របី ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ហើយ​ភ្លាម​ៗ​នោះ​គាត់​បាន​រាយការណ៍​ជូន​ក្រុម​ស្រាវជ្រាវ និង​កម្ទេច​គ្រាប់​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ។

អាជ្ញាធរ​មីន បាន​បន្ត​ថា ក្រុម​ជំនាញ​បាន​ពិនិត្យ​ហើយ​ក៏​បានឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​រណ្តៅ​ទៀត នៅ​ក្បែរ​នោះ ។ ការ​រាយការណ៍​ភ្លាម​ៗ និង​ទាន់​ពេលវេលា អំពី​វត្ថុ​គ្រោះថ្នាក់​ទាំងនេះ គឺជា​ទ​ង្វើ​ប្រកបដោយ​សុវត្ថិភាព ។

អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ប្រទះ​ឃើញ​មីន គ្រាប់​មិន​ទាន់​ផ្ទុះ គ្រាប់បែក​ចង្កោម និង​វត្ថុ​ចំឡែក​សង្ស័យ​ជា​គ្រាប់ សូមកុំ​ប៉ះពាល់ កែ​ច្នៃ គប់ ដុំ​ឬ​ចល័ត​ទៅ​ទីណា​មួយ គ្រាប់​ទាំងនោះ​នឹង​ធ្វើ​ឨ្យ​របួស ពិការ ស្លា​.​ប់ គ្រប់ពេល និង​សូម​រាយការណ៍​ជា​បន្ទាន់ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល មេ​ភូមិ មេឃុំ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន តាម​រយ​:​លេខ​ទូរស័ព្ទ ដូច​ខាងក្រោម ៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613, 063 96 34 99 ៕