ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើនឡើងនៅក្នុងសន្ទុះដ៏ប្រសើរបំផុត

1 ខែ មុន

ក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានទំហំរហូតដល់ទៅជាង១,២ ពាន់លានដុល្លារកើនឡើង១៧,២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនជប៉ុន លើបរិយាកាសធុរកិច្ចនៅក្នុងប្រទេស ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ដែលមានតម្លៃ៧៦៦ លានដុល្លារ ចាប់ពីខែមករា ដល់ខែឧសភា កើនឡើង២០,៦% ខណៈដែលជប៉ុននាំចេញទំនិញមកកាន់ទីផ្សារកម្ពុជាមានតម្លៃ៤៣៤ លានដុល្លារ កើនឡើង ១១,៨% ។

មកដល់ពេលនេះ ទំនិញដែលកម្ពុជា នាំចេញទៅជប៉ុន គឺមានសម្លៀកបំពាក់ កសិផល ទំនិញធ្វើដំណើរជាដើម ហើយនាំចូលមកវិញជាផលិតផលអេឡិចត្រូនិក យានយន្ត មុខទំនិញប្រើប្រាស់ខ្លះៗ។

គួរំលឹកថា កាលពីឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន មានតម្លៃជាង២,៥៣ពាន់លានដុល្លារ ដោយកម្ពុជា​ បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ​ដែលមានតម្លៃ១,៥៧ ពាន់លានដុល្លារ ហើយនាំចូលមកវិញមានតម្លៃ៩៥៦ លានដុល្លារ ៕