ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​អាយុ​វែង ត្រូវ​ដឹង​រឿង​សរីរាង្គ​ទាំង ៣ នេះ

2 ខែ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស សុខភាព​និង​អាយុកាល​មនុស្ស​អាស្រ័យ​ខ្លាំង​លើ​ការ​ថែទាំ ជា​ពិសេស​នៅ​ពេល​វ័យ​កាន់តែ​ជ្រេ​។ តាម​អ្នកជំនាញ សរីរាង្គ​សំខាន់​ៗ​ចំនួន ៣ ដែល​ជា​កន្លែង​កក​កាក​សំណល់​និង​ជាតិពុល​ច្រើន​ជាងគេ ហើយ​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​អាយុជីវិត​រួម​មាន សរសៃឈាម សួត និង​ពោះវៀន​។

សរសៃឈាម​ដែល​មិន​ស្អាត​អាច​បណ្តាល​ឱ្យ​កកឈាម ស្ទះ​សរសៃឈាម និង​ជំងឺ​បេះដូង​។ វិធី​ការពារ​គឺ​ការ​ទទួលទាន​បន្លែ​ចម្រុះ​មុខ​ឱ្យ​បាន​ច្រើន ផឹកទឹក​ឬ​តែ​ដើម្បី​ពង​លោហិត និង​ឧស្សាហ៍​ហាត់ប្រាណ​រំញោច​សរសៃឈាម ដូច​ជា​ការ​រត់​នៅ​មួយ​កន្លែង​រយៈពេល​ខ្លី​ជាដើម​។

សួត​ប្រមូលផ្តុំ​ជាតិពុល​ពី​ខ្យល់​និង​ផ្សែង​ផ្សេង​ៗ​។ ដើម្បី​ជម្រះ​សួត គួរ​ញ៉ាំ​អាហារ​ពណ៌​ខ្ចី ដូច​ជា​គល់​ឈូក ផ្លែ​ពែរ ឬ​គ្រាប់​ឈូក ផឹក​តែ​បៃតង​និង​ម៉ាស្សា​ត្រង់​ចំណុច​ខ្នង​។

ពោះវៀន​ជា​កន្លែង​រំលាយ​អាហារ ហើយ​ភាព​កខ្វក់​ក្នុង​ពោះវៀន​គឺជា​ប្រភព​នៃ​ជំងឺ​រ៉ាំរ៉ៃ​។ ការ​សម្អាត​ពោះវៀន​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​ញ៉ាំ​ស្ពៃ​ពួយ​ឡេ​ង ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ​ឱ្យ​បាន​គ្រប់គ្រាន់ និង​ការ​គោះ​តិច​ៗ​នៅ​តំបន់​ចង្កេះ​ជា​រៀងរាល់ថ្ងៃ​។

សរុប​មក ការ​រក្សា​សរីរាង្គ​ទាំង ៣ នេះ​ឱ្យ​ស្អាតបាត​តាម​រយៈ​ការ​បរិភោគ​ត្រឹមត្រូវ ផឹកទឹក និង​ធ្វើ​ចលនា​រាង​កាយ​ទៀងទាត់ គឺជា​គន្លឹះ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការ​អូស​បន្លាយ​អាយុជីវិត​៕