ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃនប់មានភ្លៀង​​ និងផ្គររន្ទះខ្លាំងៗ ទោះគ្មានខ្យល់កន្ត្រាក់តែត្រូវបង្កើនការប្រុងប្រយ័ត្ន

1 ខែ មុន
  • ព្រះសីហនុ

ស្រុកព្រៃនប់ ៖ នៅវេលាម៉ោងជាង​២​រសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថានភាពអាកាសធាតុនៅក្នុងតំបន់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​មេឃកំពុង​ធ្លាក់ភ្លៀង​ និងមានសូរផ្គរលាន់គ្រហឹមខ្លាំងៗ និងផ្លេកបន្ទោរព្រាកៗរត់ពេញផ្ទៃមេឃ ។​

យោងតាមសេចក្តីរាយការណ៍ថា បាតុភូតផ្គររន្ទះនេះ មិនមានលាយឡំជាមួយនឹងខ្យល់កន្ត្រាក់នោះទេ ។ ប៉ុន្តែ ទោះបីជាយ៉ាងណា សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់​​ខ្លួនឯង ​​ចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើង ។