ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២ថ្ងៃជាប់គ្នា! គ្រោះថ្នាក់ចរាចរណ៍នៅក្រុងបូកគោ និងស្រុកទឹកឈូ ស្លា.ប់ម្នាក់ និងរបួ.ស​៣នាក់​

3 អាទិត្យ មុន
  • កំពត

ក្រុង​បូកគោ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ​នៅ​ថ្ងៃ​ទី​១៨ ​មិថុនា ​ឆ្នាំ​២០២៦ ​វេលា​ម៉ោង​១៥ និង៤០​នាទី​រសៀល​​​រវាង​រថយន្ដ​និង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣២ (​លើ​ភ្នំ​បូកគោ​) ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩-២០ ស្ថិត​នៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត​ ។

​ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ខាងលើ​ គឺបង្ក​ឡើងដោយ​ភាគី​ម៉ូតូ​ មាន​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​កល​ខ​តាកែវ​1AD-7240 បើកបរ​ដោយ​ឈ្មោះ​សឿ​ន បូ​រី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មកែវ ស្រុក​ត្រាំកក់ ខេត្តតាកែវ របួសធ្ងន់ ដោយធ្វើដំណើរ​ពីទិស​ដៅ​​​ជើង​ទៅ​ត្បួ​ង ​(​ចុះ​ពីលើ​ភ្នំ​) អត់​ពាក់មួក​សុវត្ថិភាព និង​អ្នក​រួម​ដំណើរ​២​នាក់ ទី​១ ឈ្មោះ​បូរ ករុណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​នៀល ស្រុក​ត្រាំកក់ ខេត្តតាកែវ របួសធ្ងន់ អត់​ពាក់មួក​សុវត្ថិភាព ទី​២ -​ឈ្មោះ​សំ តុលា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ញ៉ែងញ៉ង ខេត្តតាកែវ របួសស្រាល អត់​ពាក់មួក​សុវត្ថិភាព​។

ចំណែក​រថយន្ដ​​ម៉ាក​BYD ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2CJ-3849 បើកបរ​ដោយ​ឈ្មោះ​ហ៊ុយ សេង​ជី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អាសយដ្ឋាន ផ្ទះ​៦១​អឺ​០ ភូមិ​៧ សង្កាត់​ទូល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ភ្នំពេញ គ្មាន​របួស ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​(​ឡើង​លើ​ភ្នំ​) នាក់​រួម​ដំណើរ​១​នាក់​ឈ្មោះ​ជៀវ ច័ន្ទ​បុត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ អាសយដ្ឋាន ផ្ទះ​B២០ ផ្លូវ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ភ្នំពេញ (​គ្មាន​របួស​) ​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បង្ក​បើកបរ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​រង​គ្រោះ​ចំ​ពីមុខ​នៃ​រថយន្ដ​បណ្ដាល​អោយ​យ​ម៉ូតូ​បង្ករ​ដួល​រងគ្រោះថ្នាក់​តែ
​ម្ដង​។

​ករណី​នេះ​ បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ និង​ខូចខាត​សម្ភារ​រួម​មា​ន ​មនុស្ស​រង​របួសធ្ងន់​ចំនួន​២​នាក់ ​(​ប្រុស​)​ និង​១​នាក់​រង​របួសស្រាល​ប្រុស​ ។ ​ម៉ូតូ​ខូចខាត​កម្រិត​ធ្ងន់​ចំនួន​១​គ្រឿង​ និង​រថយន្ដ​ខូចខាត​កម្រិត​ធ្ងន់​១​គ្រឿង​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិ​ការដ្ឋាន​នគរបាល​ក្រុង​បូកគោ​ជា​បណ្ដោះអាសន្ន​។ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​យើង​បាន​ធ្វើការ​វាស់វែង និង​ដឹក​អ្នក​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់​តាម​រថយន្ត​របស់​មន្ទីរពេទ្យ​លើ​ភ្នំ​បូកគោ​ ដើម្បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពត​។

ករណី​ទី​២ ស្រុក​ទឹកឈូ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​នៅ​ចំណុច​លើ​ស្ពាន​ខៀវ​ រវាង​ម៉ូតូ​និង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៣៣ នៅ​ចន្លោះ​គីឡូ​ម្រ៉ែ​ត​លេខ​៦ មាន​ទិស​ដៅ​ផ្ទុយ​គ្នា ស្ថិត​នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត
កំពត ។

ហេតុ​ការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​២ និង៥៦​នាទី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៦ រវាង​ម៉ូតូ​និង​រថយន្ត​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​ជាមួយ​ម៉ូតូ​​ពី​លិចទៅ​កើត ។ ​​ប្រភព​ពី​សមត្ថកិច្ច​ចរាចរ​ណ៍ឱ្យ​​ដឹង​ថា​ ១-​អ្នកបើកបរ​ម៉ូតូ​បង្ក​ឈ្មោះ អ៊ឹម វុ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពុង​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត បើក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1Q-6667 ទិស​ដៅ​ពី​លិចទៅ​កើត​ (​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​) ក្រោយ​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​វាស់វែង​រួច​ក៏​បាន​ប្រគល់​សព​ឱ្យទៅ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

រថយន្ត​ម៉ាក​HYUNDAI MIGHTY ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3S-7837 មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច ​អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេច​ខ្លួន​បាត់​ មុន​សមត្ថកិច្ច​ទៅ​ដល់ ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​អំពី​មូលហេតុ​ អ្នក​បើក​​បរ​ម៉ូតូ​បាន​រេចង្កូត​ទៅ​ធ្វេ​ង​ចូល​ផ្លូវ​អាទិភាព​របស់​ភាគី​ខាង​រថយន្ដ​ ក៏​បាន​បុក​រថយន្ដ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ ។

ក្រោយ​កើត​ត​ហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​សង្កែ បាន​ចុះ​ដល់​វាស់វែង និង​ប្រមូល​វត្ថុ​តាង​ ​ទាំង​ម៉ូតូ​១​គ្រឿង និង​រថយន្ដ​១​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ពេល​ក្រោយ​ ៕