ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបាន​ក្រុមក្មេងទំ.នើ.ងកា.ប់ប្លន់​យកម៉ូតូនៅខាងលិចស្ពាន​ក្អែក ​និង​ប្រគល់ម៉ូតូ​ជូន​ម្ចាស់វិញ​

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីអំពើប្លន់​កាប់​យកម៉ូតូ​​ បង្កឡើងដោយក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិត​ផ្គាក់​១​ដើម បានធ្វើសកម្មភាពធាក់ និង​កាប់​យកម៉ូតូ​១​គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ​សៀមរាប 1AU- 1873 ទៅលើជនរងគ្រោះ​ឈ្មោះ អង អែម ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅភូមិតាចេក សង្កាត់​ជ្រាវ​ ​ខេត្តសៀមរាប ស្ថិតនៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទវបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង​១ និង០០​នាទី​រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ហើយគេចខ្លួនបាត់ ។

ប្រភពពីកម្លាំងការិយាល័យនគរបាលជំនាញបានប្រាប់នៅវេលាម៉ោង​៩​ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦​ ថា ដោយមានការបញ្ជាផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្រប សម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តសៀមរាប ឱ្យកម្លាំងផែនការងារនគរ​បាលព្រហ្មទណ្ឌខេត្តសៀមរាប ចុះសហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវ និងកំណត់បានអត្ត សញ្ញាណជនសង្ស័យ រួចស្នើសុំកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មានជ័យ ខេត្តព្រះ​វិហារ និង អធិការដ្ឋាននគរ​បាលស្រុកស្វាយលើ ធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន​៨​នាក់ យកមកសាកសួរតាមនីតិវិធីជំនាញ។ ‌‎

​ នៅចំពោះមុខសមត្ថកិច្ច ជន សង្ស័យ​​៥​នាក់ រួមមាន ឈ្មោះ ប្រុស អ៊ី វិនកុម្ភៈ ហៅ ជឺម, ឈ្មោះ ឡុង រក្សា ហៅ សាល, ឈ្មោះ ផា ផាន់ណាដុល្លា ហៅ ខ្លា, ឈ្មោះ ព្រុំ ផល្លា និង ឈ្មោះ ហាច ធារ៉ា ហៅ បេន បានឆ្លើយសារភាពស្របគ្នាថា ពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពធាក់ និងកាប់ទៅលើជនរងគ្រោះ រួចយកម៉ូតូពិតប្រាកដមែន ហើយបានយកម៉ូតូនោះទៅលក់នៅក្រុងប៉ោយប៉ែត បានប្រាក់ចំនួន ៤០០ ដុល្លារអាមេរិក និងបានចែកគ្នាចាយវាយអស់។ ‎ដោយឡែក ឈ្មោះ សោម សេងលី ហៅ ពេជ្រ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញម៉ូតូចំនួន ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៦ ពណ៌ខ្មៅ គ្មានអាវ ពីឈ្មោះ ហាច ធារ៉ា ហៅ បេន និងបក្ខពួក ក្នុងតម្លៃ៤០០​ដុល្លារ​អាមេរិក​ពិតប្រាកដមែន ។

ក្រោយពីទិញរួច រូបខ្លួនបានយកម៉ូតូនោះទៅលក់ឱ្យបុរសម្នាក់​ទៀត មិនស្គាល់ឈ្មោះ រស់នៅស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាក់ចំនួន ៣,៣០០,០០០ រៀល។ ‎ យោងតាមចម្លើយសារភាពខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ ចំនួន ២ នាក់ទៀត នៅស្រុកស្វាយលើ យកមកសាកសួរ បន្ថែម ។ រី ឯ ‎ជនសង្ស័យ ឈ្មោះ ធី ថែត និង ឈ្មោះ កុក ពេទ្យ បានឆ្លើយសារភាពថា ប្រហែល ១ សប្តាហ៍មុន ក្នុងខែមិថុនា ឆ្នាំ២០២៦ ពួកខ្លួនពិតជាបានទទួលទិញម៉ូតូចំនួន ១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ មាន លេខតួ និងលេខម៉ាស៊ីន 0372857 ក្នុងតម្លៃ ៣,៣០០,០០០ (បីលានបីសែន) រៀល ពីមនុស្សឈ្មោះ Jen La (ឈ្មោះក្នុងហ្វេសប៊ុក) ដែលរស់នៅក្រុងប៉ោយប៉ែត និងស្គាល់គ្នាប្រហែលកន្លះខែ។ បន្ទាប់ពីទិញបានហើយ ក៏យកមកជិះប្រើ ប្រាស់រហូតដល់សព្វថ្ងៃ។

ចំពោះស្លាកលេខម៉ូតូ ភ្នំពេញ 1AK-4500 វិញ ឈ្មោះ កុក ពេទ្យ បានខ្ចីពីមិត្តភក្តិឈ្មោះ ហន ភីតថឺ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅរាជធានីភ្នំពេញ យកមកដាក់លើម៉ូតូដែលខ្លួនទិញពីឈ្មោះ Jen La ដើម្បីបន្លំសមត្ថកិច្ច។វត្ថុតាងដកហូតបាន ម៉ូតូចំនួន ១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២៦ ពណ៌ ខ្មៅ គ្មានអាវដែលជាម៉ូតូរបស់ជនរងគ្រោះ ត្រូវ បានលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្ម ទណ្ឌ តំណាងលោកស្នងការនគរបាលខេត្ត សៀមរាប ធ្វើការប្រគល់ជូនជនរងគ្រោះវិញហើយនាថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៦នេះ។ ‎ ‎

បច្ចុប្បន្ន ជនសង្ស័យទាំង ៨ នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្ត សញ្ញាណ និងសាវតារួចហើយ ហើយកំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕