ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះការពារទូរស័ព្ទឡើងកម្ដៅខ្លាំងក្នុងអាកាសធាតុក្ដៅ

3 អាទិត្យ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាកាសធាតុក្ដៅខ្លាំង ឬការទុកទូរសព្ទក្រោមពន្លឺថ្ងៃនិងក្នុងឡាន ធ្វើឱ្យស្មាតហ្វូនឡើងកម្ដៅខ្លាំង បន្ថយល្បឿន ខូចមុខងារ ដាច់ភ្លើងដោយស្វ័យប្រវត្តិ និងខូចខាតថ្មឬគ្រឿងក្នុងម៉ាស៊ីន។

ដើម្បីការពារ អ្នកត្រូវជៀសវាងការដាក់ទូរស័ព្ទចំកណ្តាលពន្លឺថ្ងៃផ្ទាល់ ឬទុកក្នុងឡានដែលបិទជិតយូរ។ ម្យ៉ាងទៀត មិនត្រូវប្រើប្រាស់កម្មវិធីធ្ងន់ៗ ឬលេងហ្គេម និងបើក GPS ក្នុងពេលមេឃក្ដៅខ្លាំងឡើយ ជាពិសេសគឺមិនត្រូវលេងទូរស័ព្ទពេលកំពុងសាកថ្ម។ ត្រូវរក្សាទូរស័ព្ទក្នុងកាបូប ឬយកក្រណាត់គ្របពីលើដើម្បីការពារកម្ដៅ។ មួយវិញទៀត ហាមដាច់ខាតយកទូរស័ព្ទដាក់ចូលក្នុងទូរទឹកកក ឬប្រអប់ទឹកកកដើម្បីបញ្ចុះកម្ដៅ ព្រោះវាអាចបណ្ដាលឱ្យខូចខាតម៉ាស៊ីននិងអេក្រង់ធ្ងន់ធ្ងរ៕