ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​​បារាំង​​ឡឺ​សំ​ផ្ចូណា​បើក​​រដូវ​កាល​​ថ្មី​10ប្រកួត​ ម្ចាស់​ផ្ទះ​ ​Marseille, ​Bordeaux ​និងភ្ញៀវ​ ​Lyon​ សង្ឃឹម​ឈ្នះថ្ងៃ​បើក​រដូវ​កាល

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​បារាំង​ឡឺ​សំផ្ទូណា​បើក​រដូវកាល​ថ្មី​នៅ​ចុង​សប្តាហ៍​​នេះ​មាន​10ប្រកួត។ ក្រុម​ម្ចាស់​ផ្ទះ​ Marseille, Bordeaux និង​ភ្ញៀវ​ Lyon សង្ឃឹម​ថា នឹង​បើក​រដូវ​កាល​ដោយ​ជ័យ​ជម្នះ​។ Ajaccio ជាក្រុម​ទើប​ឡើង​មក​ថ្មី​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-2-2 ។ បី​ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Cannes 2-2 ចាញ់ Bor deaux 2-1 និងចាញ់ Socieded 4-0 ក្រៅផ្ទះ​ទាំង​បី​ប្រកួត​។

ការ​ប្រកួត​បាល់​ទាត់​បារាំង​ឡឺ​សំផ្ទូណា​បើក​រដូវកាល​ថ្មី​នៅ​ចុង​សប្តាហ៍​​នេះ​មាន​10ប្រកួត។ ក្រុម​ម្ចាស់​ផ្ទះ​ Marseille, Bordeaux និង​ភ្ញៀវ​ Lyon សង្ឃឹម​ថា នឹង​បើក​រដូវ​កាល​ដោយ​ជ័យ​ជម្នះ​។

ថ្ងៃ​សៅរ៍

Ajaccio V Toulouse

Ajaccio ជាក្រុម​ទើប​ឡើង​មក​ថ្មី​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-2-2 ។ បី​ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Cannes 2-2 ចាញ់ Bor deaux 2-1 និងចាញ់ Socieded 4-0 ក្រៅផ្ទះ​ទាំង​បី​ប្រកួត​។

Toulouse លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-2-2។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Montpellier 2-2 ស្មើ Bayonne 1-1 បន្ទាប់​មក​លេង​ឈ្នះ Sociedad 1-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Ajaccio ឈ្នះ​4 Toulouse ឈ្នះ​6។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
01-05 Ajaccio 1-0 Toulouse
11-05 Toulouse 3-0 Ajaccio
04-06 Ajaccio 1-0 Toulouse
07-10 Toulouse 1-0 Ajaccio

Brest V Evian

Brest លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Velez 1-1 ចាញ់ Brodeaux 2-0 តែ​ឈ្នះ​ Caen 2-1 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។

Evian ជា​ក្រុម​​ទើប​ឡើង​​មក​ថ្មី​​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​​គឺ 3-1-1។ បី​ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Reims 2-1 ក្រៅ​ផ្ទះ​ឈ្នះ Metz 4-3 ក្នុង​ផ្ទះ​ តែ​ចាញ់ St Etienne 3-0 ក្រៅ​ផ្ទះ​។

ប្រវត្តិ​ជួប​គ្នា 1ប្រកួតគឺ​៖
01-09 Brest 2-2 Evian

Caen V Valenciennes

Caen លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។ បី​ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Le Havre 3-2 ក្រៅ​ផ្ទះ​ ស្មើ Cherbourg 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់​​ Brest 2-1 ក្រៅ​ផ្ទះ​។

Valenciennes លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ​ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Lille 2-0 ក្រៅ​ផ្ទះ​ ចាញ់ Dortmund 1-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ NEC 1-1 ក្រៅ​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា10 ប្រកួត Caen ឈ្នះ​3 Valencien nes ឈ្នះ​6 ស្មើ​1។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ៖
08-08 Caen 3-1 Valenciennes
02-09 Valenciennes 2-0 Caen
10-10 Valenciennes 2-1 Caen
02-11 Caen 2-2 Valenciennes

Marseille V Sochaux

Marseille លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​ គឺ​ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Betis 1-0 ចាញ់ Udinese 2-1 តែ​ឈ្នះ​ Lille 5-4 ក្នុង​ផ្ទះ​ទាំងបី​ប្រកួត​។

Sochaux លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​4-0-1។ បី​ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ឈ្នះ St Etienne 2-1 ក្នុង​ផ្ទះ​ ឈ្នះ Arles 3-1 ក្រៅ​ផ្ទះ​ និង​ឈ្នះ​ Auxerre 2-0 ក្នុង​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Sochaux ឈ្នះ​4 Marseille ឈ្នះ5 ស្មើ​1។

ជួបគ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
04-10 Marseille 3-0 Sochaux
04-10 Sochaux 0-1 Marseille
09-10 Marseille 2-1 Sochaux
02-11 Sochaux 1-2 Marseille

Montpellier V Auxerre

Montpellier លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​2-1-2។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Mar seille 1-0 ស្មើ Toulouse 2-2 ក្រៅផ្ទះ​ បន្ទាប់​មក​លេង​ចាញ់ Bordeaux 3-1 ក្នុង​ផ្ទះ​។

Auxerre លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-1-3 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Sochaux 2-0 ស្មើ Orleans 1-1 បន្ទាប់​មក​ចាញ់​ Lorient 1-0 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។ ប្រវត្តិ​ជួប​​គ្នា​10ប្រកួត​ Auxerre ឈ្នះ ​4 Mont pellier ឈ្នះ​2 ស្មើ​4។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
11-09 Auxerre 2-1 Montpellier
03-10 Montpellier 1-1 Auxerre
12-10 Montpellier 1-1 Auxerre
05-11 Auxerre 1-0 Montpellier

Nancy V Lille

Nancy លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Amneville 3-1 ក្នុង​ផ្ទះ​ស្មើ Le Mans 1-1 បន្ទាប់​មក​ចាញ់ K Slautern 2-0 ក្រៅ​ផ្ទះ​។

Lille លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-2 -2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Valenciennes 2-0 ចាញ់​ St Etienne 1-0 និង​ចាញ់ Marseille 5-4 ក្រៅ​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Lille ឈ្នះ​7 Nancy ឈ្នះ​2 ស្មើ​1។

ជួប​គ្នា​4ប្រកួត​ចុង​ក្រោយ​គឺ​៖
12-09 Nancy 0-4 Lille
05-10 Lille 3-4 Nancy
01-11 Lille 3-0 Nancy
05-11 Nancy 0-1 Lille

Nice V Lyon

Nice លទ្ធផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Valen ciennes 2-1 ក្រៅ​ផ្ទះ​ ស្មើ Istres 2-2 បន្ទាប់​មក​ឈ្នះ Udinese 1-0 ក្នុង​ផ្ទះ​។

Lyon លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Salzburg 1-0 ស្មើ Hannover 0-0 បន្ទាប់​មក​លេង​ឈ្នះ Porto 2-1 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Nice ឈ្នះ​2 Lyon ឈ្នះ​5 ស្មើ​3។

ជួប​គ្នា​ 4ប្រកួត​ចុង​ក្រោយ​គឺ​៖
02-10 Lyon 2-0 Nice
11-10 Lyon 1-0 Nice
01-11 Nice 1-0 Lyon
04-11 Nice 2-2 Lyon

Paris SG V Lorient

Paris SG លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ New York 1-0ក្រៅ​ផ្ទះ និង​ចាញ់ New York 1-0 ម្តង​ទៀត​ តែ​ឈ្នះ Boca Juniors 3-0 ក្នុង​ផ្ទះ​។

Lorient លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Brest 1-0 ចាញ់ Rennes 2-1 ក្រៅ​ផ្ទះ តែ​ឈ្នះ Auxerre 1-0 ក្នុង​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Paris SG ឈ្នះ​6 Lorient ឈ្នះ​2 ស្មើ​2។

ជួប​គ្នា​ 4ប្រកួត​ចុង​ក្រោយ​គឺ​៖
09-09 Lorient 1-1 Paris SG
02-10 Paris SG 0-3 Lorient
11-10 Lorient 1-1 Paris SG
04-11 Paris SG 0-0 Lorient

ថ្ងៃ​អាទិត្យ​

Dijon V Rennes

Dijon លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ បីប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Angers 1-0 ក្រៅ​ផ្ទះ​ ឈ្នះ​ Vise 2-0 ក្នុង​ផ្ទះ និង​បន្ត​ឈ្នះ Lausanne 4-1 ក្រៅ​ផ្ទះ​។

Rennes លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Angers 1-1 ​ឈ្នះ Lorient 2-1 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ​Metalurgi 5-2 ក្រៅផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Bordeaux V St Etienne

Bordeaux លទ្ធ​ផល​5ប្រកួត​ចុ​ងក្រោយ​គឺ​ 5-0-0។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Betis 2-0 ក្នុង​ផ្ទះ ឈ្នះ Brest 2-0 និង​ឈ្នះ​ Montpel lier 3-1 ក្រៅ​ផ្ទះ​។

St Etienne លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​2-2-1 ។ 3ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Lille 1-0 ស្មើ Rio Ave 1-1 បន្ទាប់​មក​លេង​ឈ្នះ Evian 3-0 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 10ប្រកួត Bordeaux ឈ្នះ​3 St Etienne ឈ្នះ​3 ស្មើ​4។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
02-10 Bordeaux 3-1 St Etienne
10-10 St Etienne 1-0 Bordeaux
12-10 St Etienne 2-2 Bordeaux
04-11 Bordeaux 2-0 St Etienne