ខេត្តកំពង់ចាម ៖ មន្ទីរពាណិជ្ជកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយសាច់បង្កក ១៧កន្លែង ក្នុងខេត្តកំពង់ចាម និងរកឃើញទំនិញជាច្រើនមុខហួសកាលបរិច្ឆេទ ។

នេះជាក់ស្តែងនេះបើយោងតាមផេកមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាមបានប្រកាសនាយប់ថ្ងៃទី១៨ ខែមិថុនានេះថា៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សហការជាមួយសាខាក.ប.ប.ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងស្តុកទុក លក់ចែកចាយ សាច់បង្កក ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចំនួន១៧ទីតាំង។

មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាមបានបន្តថា ជាលទ្ធផលបានរកឃើញ៖
-ចៃយ៉ខៀវ =៥គីឡូក្រាម ហួសកាលបរិច្ឆេទ
-ប្រហិតត្រី =៣គីឡូក្រាម ហួសកាលបរិច្ឆេទ
-ហតដកម្ទេស =៤គីឡូក្រាម ហួសកាលបរិច្ឆេទ
-សាច់ក្រកកញ្ចប់ =៥គីឡូក្រាម ហួសកាលបរិច្ឆេទ
-ហតដកស្បែកជ្រូក =២គីឡូក្រាម ហួសកាលបរិច្ឆេទ
-ប្រហិតមឹកបំពង់ =៣គីឡូក្រាម ហួសកាលបរិច្ឆេទ
-តៅហ៊ូជ្រុង =៣គីឡូក្រាម ហួសកាលបរិច្ឆេទ
-ប្រហិតសាច់ក្តាម =៤គីឡូក្រាម ហួសកាលបរិច្ឆេទ
សរុបប្រហិតបង្កកហួសកាល បរិច្ឆេទចំនួន២៩គីឡូក្រាម ។ ក្នុងប្រតិបត្តិការនេះ មិនបានរកឃើញសាច់បង្កក ដែលមានប្រភពមកពីប្រទេសថៃនោះទេ ៕




ចែករំលែកព័តមាននេះ