ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​ប៉េ​កាំ​ង

3 ខែ មុន

ស្ថានភាព​ព្រះរាជ​សុខភាព​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា​នៅ​តែ​រឹង​មាំ ដោយ​ព្រះ​អង្គ​នៅ​មាន​ព្រះ​ភ័​ក្រ​ស្រស់ស្រាយ​ហើយ​អាច​យាង​ទទួល​ព្រះរាជ​សវនាការ​ជាមួយ លោក វ៉ាង យី (Wang Yi) សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​កណ្តាល​បក្សកុម្មុយនិស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន បាន ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​រាយការណ៍​ថា ព្រះរាជ​សវនាការ​នេះ គឺ​បាន​រៀបចំ​នៅ ព្រះរាជ​ដំណាក់​រដ្ឋធានី​ប៉េ​កាំ​ង កាលពី ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦​។

ព្រះ​អង្គ​បាន​យាង​ព្រម​គ្នា​ជាមួយនឹង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ។

នា​ឱកាស​នោះ លោក វ៉ាង យី បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ និង​ជូនពរ​ពី​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង និង​លោកស្រី ក្នុង​ឱកាស​ខួប​ចម្រើន​ព្រះ​ជន្មវស្សា​គម្រប់ ៩០​ព្រះ​វស្សា និង​ចំពោះ​ការ​ព្យាបាល​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ ព្រមទាំង​បាន​បញ្ជាក់​ថា មិត្តភាព​រវាង​ចិន និង​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ និង​មេដឹកនាំ​ចិន​ជំនាន់​មុន​ៗ​។

ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​៧០ នៃ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់ សម្តេចព្រះ​នរោត្តម សីហ​នុ មក​កាន់​ប្រទេស​ចិន​។ អស់​រយៈពេល ៧០ ឆ្នាំ​មក​ហើយ ដោយ​មិន​គិត​ពី​ការ​ប្រែប្រួល​នៃ​ទេសភាព​អន្តរជាតិ ប្រទេស​ចិន និង​កម្ពុជា​តែងតែ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះត្រង់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បាន​បង្កើត​គំរូ​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ​។

គួរ​រំលឹក​ថា ព្រះករុណា បាន​កំពុង​តែ​សម្រាក​នៅ​ទីក្រុង​ប៉េ​កាំ​ង​និង​កំពុង​តែ​ទទួល​ការ​យកចិត្តទុកដាក់​ព្យាបាល​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន ក្រោយ​ពេល​ទទួល​ការ​វះកាត់​ព្យាបាល​ជំងឺមហារីក​ប្រូ​ស្តា​ត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ៕