ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ! ​ដេញ​ថ្លៃ​គម្រោង​ផ្លូវ​និង​ដាក់សូ​ឡា​២ឃុំ​ ជាង​៥០០​លាន​រៀល​ ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ប្រកួតប្រជែង​ចុះ​ច្រើន

3 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ការ​ដេញថ្លៃ​ផ្លូវ​បេតុងផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ភ្លើង​សូ​ឡា​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ​ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៥០០​លាន​រៀល ត្រូវ​បាន​ដាក់​ដេញថ្លៃ​ជា​សាធារណៈ​ធ្វើ​ឡើង​នៅ​សាលាឃុំ​ស្ដើង​ជ័យ​និង​សាលាឃុំ​ស្រម៉​ស្រុក​ជើងព្រៃ​។​ដោយ​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​១៧​មិថុនា ឆ្នាំ​២០២៦ ចំពោះ​ការ​ដេញថ្លៃ​គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​បាន​ដេញ​ប្រកួតប្រជែង​យកឈ្នះ​ចាញ់​មានការ​ចុះ​ច្រើន នេះ​គឺជា​ការ​ដេញ​ដោយ​តម្លាភាព សម្រាប់​គុណភាព​គឺ​អាជ្ញាធរ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា​តាម​ស្តង់ដារ​បច្ចេកទេស​។

លោក​ឯម សា​រុំ មេឃុំ​ត្រពាំង​គរ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: សម្រាប់​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​គឺ​បាន​ដាក់​បំភ្លឺ នៅ​ពេល​យប់​តាម​ដងផ្លូវ​ជាតិ​មក​ដល់​ព្រំប្រទល់​ខេត្តកំពង់ចាម​។​ដោយ​មើលឃើញ​បែប​នេះ​ត្រូវ​បាន​ថ្នាក់លើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដាក់​អំ​ពូ​ល​សូ​ឡា​បំភ្លឺ​តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​បន្ត​មក​ដល់​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ​។​ក្នុង​នោះ​ឃុំ​របស់​លោក​ត្រូវ​បាន​ដាក់​ដេញថ្លៃ​អំ​ពូ​ល​សូ​ឡា​៥០​ដើម​ដែល​មាន​តម្លៃ​៥០ លាន​រៀល តែ​ក្រុមហ៊ុន​មក​ដាក់​សំណើ​បាន​តែ​មួយ ដូច្នេះ​ត្រូវ​លើក​ពេល​ដេញថ្លៃ​ទាល់តែ​គ្រប់​ចំនួន​៣​ក្រុមហ៊ុន​ទើប​យក​ជា​ការ​បាន​។

ចំពោះ​លទ្ធផល​ដែល​បាន​ដេញថ្លៃ​នៅ​សាលាឃុំ​ស្ដើង​ជ័យ​នា​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ក្នុង​នោះ​មាន​ប្រភេទ​ផ្លូវ​បេតុង​ប្រវែង​៣២៥​ម៉ែត្រ តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១៨៣​លាន​រៀល ក្នុង​នោះ​មាន​៤ ក្រុមហ៊ុន​បាន​ចូលរួម​ដេញថ្លៃ​ដោយ​បាន​ទៅ​លើ​ក្រុមហ៊ុន​ខ្វាត់ ឈុ​ន​ឡេ​ង តម្លៃ​ជាង​៦៤​លាន​រៀល គឺ​មានការ​ចុះ​ច្រើន​លើស​ពី​៦០%​។

អំ​ពូ​ល​សូ​ឡា​៥២​កន្លែង​តម្លៃ​ដាក់​ដេញថ្លៃ​ជាង​៤៩​លាន​រៀល ដោយ​ដេញ​បាន​លើ​ក្រុមហ៊ុន​ផាត់ សុផល តម្លៃ​ជាង​៣៦​លាន​រៀល​។
ឃុំ​សំពង​ជ័យ អំ​ពូ​ល​សូ​ឡា​ចំនួន​១០២ កន្លែង​តម្លៃ​ដាក់​ដេញថ្លៃ​ជាង​៩៩​លាន​រៀល ដោយ​ដេញ​បាន​លើ​ក្រុមហ៊ុន​ផាត់​សុផល ក្នុង​តម្លៃ​ជាង​៦១​លាន​រៀល​។

ចំពោះ​ការ​ដេញថ្លៃ​នៅ​សាលាឃុំ​ស្រម៉នា​រសៀល​ថ្ងៃ​ទី​១៧​មិថុនា ក្នុង​នោះ​រួម​មាន​ ៖
១.​ភ្លើង​សូ​ឡា​បំភ្លឺ​តាម​ដងផ្លូវ​២១​កន្លែង​ក្នុង​ឃុំ​សុ​ទិ​ប តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១៩​លាន​រៀល ដោយ​ដេញថ្លៃ​បាន​លើ​ក្រុមហ៊ុន​ផាត់ សុផល​ក្នុង​តម្លៃ​ជាង​១៤​លាន​រៀល​។
២.​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​សាធារណៈ​៥២ កន្លែង​តម្លៃ​ដាក់​ដេញថ្លៃ​ជាង​៤៩​លាន​រៀល​មាន​៣​ក្រុមហ៊ុន​ចូលរួម​បាន​លើ​ក្រុមហ៊ុន​ផាត់ សុផល តម្លៃ​ជាង​៣៦​លាន​រៀល​។

៣.​ផ្លូវ​ត្រា​ល​គ្រួ​ស​ក្រហម​ប្រវែង​១៤៥០ ម៉ែត្រ​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​៨៤ លាន​រៀល​មាន​៣​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​បាន​លើ​ក្រុមហ៊ុន​ស្រុង ស្រឿ​ន តម្លៃ​ជាង ២៨​លាន​រៀល​។

សូម​បញ្ជាក់​ថា ​សកម្មភាព​ការ​ដេញថ្លៃ​នៅ​ឃុំ​ស្ដើង​ជ័យ​និង​ឃុំ​ស្រម៉​ស្រុក​ជើងព្រៃ​ពេញ​មួយ​ថ្ងៃ​ទី​១៧​ មិថុនា​ ឆ្នាំ​២០២៦​គឺ​ក្រុមហ៊ុន​ដែល​បាន​មក​ចូលរួម​មានការ​គោរព​វិន័យ​បាន​ល្អជា​មួយ​នោះ​ក៏​មាន​កម្លាំង​អាវុធហត្ថ​និង​នគរបាល​យាម​ដើម្បី​ពង្រឹង​សណ្ដាប់ធ្នាប់ ដើម្បី​បញ្ជៀ​ស​សកម្មភាព​ចាប់​ទាញ​បង្ក​ភាព​រញ៉េរញ៉ៃ​៕