ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តិចនិកងាយៗជួយកម្ចាត់ក្លិនស្អុយក្នុងបន្ទប់ទឹក​

3 ខែ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីលុបបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹកឱ្យបានរហ័ស អ្នកគួរចាប់ផ្តើមពីការសម្អាតប្រភពនៃក្លិនដោយប្រើល្បាយម្សៅសូដា និងទឹកខ្មេះចាក់ចូលក្នុងមាត់លូ រួចលាងសម្អាតតាមក្រោយដោយទឹកក្តៅដើម្បីកម្ចាត់កាកសំណល់ និងបាក់តេរី។

ក្រៅពីនេះ ការដាក់ធ្យូងសកម្ម ឬចំណិតក្រូចឆ្មារតាមជ្រុងបន្ទប់ ក៏អាចជួយស្រូបយកក្លិន និងសំណើមបានយ៉ាងល្អដោយមិនចាំបាច់ប្រើសារធាតុគីមី។ ភាពស្ងួតគឺជារឿងសំខាន់បំផុត ដូច្នេះអ្នកគួររក្សាខ្យល់ចេញចូលឱ្យបានល្អតាមរយៈកង្ហារបឺតខ្យល់ និងជៀសវាងការទុកកន្សែងសើមចោល។ ការប្រើប្រាស់ប្រេងក្រអូបធម្មជាតិ ការសម្អាតបំពង់លូ និងការដុសលាងបង្គន់យ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ នឹងជួយរក្សាបន្ទប់ទឹកឱ្យមានអនាម័យ និងក្រអូបស្រស់ស្រាយជានិច្ច។

ប្រសិនបើបញ្ហានៅតែបន្ត ទើបចាំបាច់ត្រូវហៅជាងជំនាញមកពិនិត្យប្រព័ន្ធលូក្រោមដី៕