ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាល់ World Cup 2026 មានលាក់អ្វីខ្លះនៅខាងក្នុង?

1 អាទិត្យ មុន

កីឡា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស បាល់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ World Cup 2026 ដែលមានឈ្មោះថា “Trionda” មិនមែនគ្រាន់តែជាឧបករណ៍កីឡាធម្មតានោះទេ ប៉ុន្តែវាគឺជាឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបមួយ។

ខាងក្នុងបាល់ត្រូវបានបំពាក់ដោយឧបករណ៍វាស់វែង​ IMU​ ដែលបង្កើតឡើងដោយការសហការរវាង Adidas និងក្រុមហ៊ុន KINEXON។ ឧបករណ៍នេះអាចបញ្ជូនទិន្នន័យចលនាបានរហូតដល់ ៥០០ ដងក្នុងមួយវិនាទី ទៅកាន់ប្រព័ន្ធរបស់កីឡដ្ឋានក្នុងពេលជាក់ស្តែង។ មុខងារចម្បងរបស់វាគឺជួយដល់បច្ចេកវិទ្យាអាជ្ញាកណ្តាលជំនួយដើម្បីកំណត់ចំណុចប៉ះបាល់បានយ៉ាងត្រឹមត្រូវ។

លើសពីនេះ បច្ចេកវិទ្យានេះក៏ជួយដល់ការវិភាគប្រសិទ្ធភាពកីឡាករ និងបង្កើនបទពិសោធទស្សនាដល់អ្នកគាំទ្រផងដែរ ដោយថ្មរបស់វាអាចដំណើរការបានដល់ទៅ ៦ ម៉ោង៕