បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាមានអាយុ ៧៣ ឆ្នាំក៏ដោយ ក៏លោកប្រធានាធិបតី Vladimir Putin នៅតែរក្សាគោលជំហរមិនប្រើប្រាស់ស្មាតហ្វូន ឬបណ្ដាញសង្គមឡើយ ដោយសារហេតុផលសន្តិសុខជាតិ និងការការពារព័ត៌មានសម្ងាត់។
ជំនួសឱ្យការប្រើបច្ចេកវិទ្យាទំនើប លោកទទួលបានព័ត៌មាន និងទំនាក់ទំនងតាមរយៈប្រព័ន្ធសុវត្ថិភាពពិសេស រួមមាន៖ ការអានរបាយការណ៍លើឯកសារបោះពុម្ពជាក្រដាស (“ថតឯកសារពណ៌ក្រហម”) របាយការណ៍សង្ខេបពីទីភ្នាក់ងារសន្តិសុខនិងស៊ើបការណ៍ ការទស្សនាទូរទស្សន៍រដ្ឋ ការពិភាក្សាផ្ទាល់ ឬតាមទូរស័ព្ទខ្សែត្រង់ដែលមានសុវត្ថិភាពខ្ពស់ និងការរៀបចំកម្មវិធីសន្ទនាជាមួយប្រជាជនប្រចាំឆ្នាំ។
ដូច្នេះ រាល់ព័ត៌មានដែលលោកទទួលបាន គឺឆ្លងកាត់ការចម្រាញ់យ៉ាងយកចិត្តទុកដាក់ពីស្ថាប័នជំនាញ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពត្រឹមត្រូវនៃព័ត៌មាន។៕
ចែករំលែកព័តមាននេះ